ប៉ូលិសបានឡោមព័ទ្ធតំបន់Glasgow នៃប្រទេស Scotland ស្ថិតនៅចក្រភពអង់គ្លេស ក្រោយមានករណីវាយប្រហារដោយកាំបិតបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និង៦នាក់រងរបួស។
ករណីវាយប្រហារខាងលើកើតឡើងនៅរសៀលថ្ងៃទី២៦ខែមិថុនា ស្ថិតនៅក្នុងសណ្ឋាគារមួយនៅទីក្រុង Glasgow។ សណ្ឋាគារខាងលើ បានផ្អាកដំណើរការដោយសារតែឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ ប៉ុន្តែត្រូវបានមន្ត្រីក្នុងតំបន់ប្រើប្រាស់សម្រាប់ពលរដ្ឋគ្មានផ្ទះសម្បែងស្នាក់នៅពេលដែលបិទទ្វារតំបន់នេះ។ ក្រោយមានករណីវាយប្រហារ កម្លាំងសន្តិសុខក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ។
នៅរសៀលថ្ងៃទី២៦ខែមិថុនា នោះដែរ ប៉ូលិសស្កុតឡែនបានបញ្ជាក់ថា មានអ្នករងរបួស៦នាក់រងរបួសក្នុងការវាយប្រហារកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងនោះមានប៉ូលិសម្នាក់រងរបួសធ្ងន់។ ជនវាយប្រហារជាបុរសហើយត្រូវកម្លាំងប៉ូលិសបាញ់សម្លាប់។
សារព័ត៌មាន CNN បាយផ្សាយថាសកម្មភាពខាងលើ មិនមែនជាការវាយប្រហារភេរវកម្មនោះឡើយ ហើយស្ថានភាពល្អប្រសើរឡើងវិញ ។
នៅក្នុងសេចក្តីប្រកាស មេដឹកនាំ ស្កុតឡែន លោក Nicola Sturgeon បានស្នើរដល់ពលរដ្ឋកុំឲ្យទៅក្បែរកន្លែងកើតហេតុ ។ ជាមួយគ្នានោះលោកក៏បាន ចូលរួមរំលែកទុក្ខ ដល់គ្រួសារជនរងគ្រោះផងដែរ៕ដោយ៖ធី រីណា