ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា សង ថន ត្រូវបានអង្គភាព ACU នាំខ្លួនមកសាកសួរ ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួន លោកឧកញ៉ា សង ថន មកសាកសួរពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នេះបើតាម លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានប្រាប់ឱ្យអ្នកសារព័ត៌មានដឹងនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ ។

បើតាមលោកទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងងរបស់ប្រជាពលរដ្ឋ ខណៈឧកញ៉ានេះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យមកបម្រើការងារនៅសាលាខេត្តបាត់ដំបង។ បើយោងតាមអនុក្រឹត្យ ស្តីពី ការបញ្ចប់តំណែងមន្ត្រីរាជការ លេខ៥៩៩ អនក្រ តត ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០៕ដោយ៖សិលា


ចែករំលែក៖