ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរដែលបានទៅលេងនៅខេត្តសៀមរាបអ្នកណាមិនល្បីនំបញ្ចុករបស់អ្នកភូមិព្រះដាក់

ចែករំលែក៖

សៀមរាប៖ មិនមែនទើបតែបច្ចុប្បន្នទេគឺជារឿងយូរណាស់មកហើយចំពោះ​មុខរបរ​ធ្វើ​នំ​បញ្ចុក ជា​របរ​ប្រពៃណី​មួយ របស់​អ្នកភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

ពលរដ្ឋ​ព្រះ​ដាក់ បាន​បន្ត​របរ​ប្រពៃណី​មួយ​នេះ រហូតមកដល់​ទល់​ស​ព្វ​ថ្ងៃ ដែល​បច្ចុប្បន្ន​គឺជា​របរ​អាជីព​មួយ ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ​។

នាពេលថ្មីៗនេះ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បានចុះពិនិត្យសកម្មភាពការងារមួយចំនួន​នៅក្នុង​ស្រុក​បន្ទាយស្រី និង​បាន​ឆ្លងកាត់​ភូមិ​ព្រះដាក់ដែលជាភូមិមួយមានភាពល្បីល្បាញនំបញ្ចុកឆ្ងាញ់កាលពី​ថ្ងៃទី ២៥ ខែ មិថុនា បាន​កោតសរសើរ​អ្នកភូមិ​នេះមិនដាច់ពីមាត់ ចំពោះ​នំ​បញ្ចុក​ប្រកបដោយ​អនាម័យ​របស់​ពួកគាត់​។ មិនតែប៉ុណ្ណោះ អ្នកភូមិ​បានរួម​ចំណែក​ធំធេង ក្នុងការ​បង្ហាញ​វិធី​ធ្វើ​នំ​បញ្ចុក ទៅកាន់​ពិភពលោក​ផងដែរ​។

លោក​អភិបាលខេត្ត​សៀមរាប បាន​បន្តថា របរ​ធ្វើ​នំ​បញ្ចុក​នេះ  បាន​ជួយ​លើកកម្ពស់​ជីវភាព​មួយផ្នែក​របស់​ពលរដ្ឋ ក្នុងពេលដែល​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

​ងាក​មក​ការងារ​ធ្វើស្រែ​ចម្ការ និង​បង្កបង្កើនផល​វិញ លោក ទៀ សីហា បានស្នើ​ឲ្យ​ប្រជាកសិករ បង្កបង្កើន​ដោយ​គោរព​ទៅតាម​បច្ចេកទេស​កសិកម្ម ដើម្បី​ធានា​គុណភាព​ដីស្រែ​កុំ​ឲ្យ​រីក​រឹល ឬ​ខ្សោះ​ជីវជាតិ ដែល​នាំ​ឲ្យ​ទ​ន្និ​ផល​ស្រូវ​ធ្លាក់ចុះ​។

លោក​អភិបាលខេត្ត បានស្នើ​ដល់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ឲ្យ​យកចិត្តទុកដាក់​រក​ទីផ្សារ​លក់​កសិផល ជូន​ប្រជាកសិករ​ផងដែរ​៕

ប្រភព ៖ពីរដ្ឋបាលខេត្តសៀមរាប


ចែករំលែក៖