ព័ត៌មានទាន់ហេតុការណ៍៖

ត្រីផ្សោតក្បាលត្រឡោកងាប់អណ្តែត​មកទេីរលើដីឆ្នេរកែវផុស

ចែករំលែក៖

ខេត្តព្រះសីហនុ​ ៖​ មន្ត្រីមូលដ្ឋានបាន​ប្រាប់អោយដឹងថា ត្រីផ្សោតធំមួយក្បាលដែលមានទម្ងន់ធ្ងន់ ឃើញងាប់អណ្តែតមកលើដីឆ្នេរកែវផុស ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០។

មន្ត្រីជំនាញជលផល ដែលបានចុះពិនិត្យមើលត្រីផ្សោត ងាប់នេះប្រាប់ថា តាមការសាកសួរពីប្រជាពលរដ្ឋត្រីផ្សោតនោះបានងាប់រយៈពេលប្រហែល ០៧ថ្ងៃហើយ ហើយត្រីផ្សោតនេះមានទម្ងន់៦៥គីឡូក្រាម  ប្រវែងដងខ្លួន ជិត២ម៉ែត្រ ជាប្រភេទ ផ្សោតក្បាលត្រឡោក(ប្រភេទត្រីកម្រកំពុងរងគ្រោះថ្នាក់ផុតពូជ) (orcaella brevirostris lrrawaddy dolphin) ។

ត្រីនេះមាននៅប្រជុំតំបន់កោះ ឆក ឆ្នេរ ដទៃទៀតក្នុងខេត្តព្រះសីហនុ  ជាប្រភេទសត្វកម្រត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ ។

តាមការសន្និដ្ឋាន ត្រីផ្សោតក្បាលត្រឡោក នេះបានងាប់ដោយសារទាក់នឹងស្លាបចក្រ
ទូកនេសាទ  បច្ចុប្បន្នមន្រ្តីជំនាញបានធ្វើការកប់នៅក្បែរនោះរួចរាល់ហើយ៕ឆ្លាម សមុទ្រ


ចែករំលែក៖