ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋដែលទិញរថយន្តតពីគេ គួរតែកាត់ឈ្មោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ព្រោះនឹងមានផលវិបត្តិចំនួន៦ចំណុចទៅថ្ងៃក្រោយ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានជាផ្លូវការរបស់នាយកដ្ឋាននីតិកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទិញរថយន្តតពីគេប្រញាប់ទៅកាត់ឈ្មោះ ដើម្បីទទួលសិទ្ធិជាម្ចាស់ផ្ទាល់។

នាយកដ្ឋាននីតិកម្ម បានបញ្ជាក់ថា គុណវិបត្តិនៃការមិនកាត់ឈ្មោះយានយន្តដែលរកម្ចាស់ដើមពុំឃើញមានចំនួន៦ចំណុចដូចខាងក្រោម៖

ទី១ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទល្មើសផ្សេងៗម្ចាស់ដើមនឹងត្រូវជាប់ការស៊ើប

អង្កេតរបស់សមត្ថកិច្ច

ទី២ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ

ទី៣ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរលុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ

ទី៤ប្រសិនបើត្រូវលក់យានយន្តបន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ

ទី៥ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ

ទី៦ម្ចាស់ដើមមានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់៕ដោយ៖ស តារា


ចែករំលែក៖