ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីមួយបានកេីតឡេីងនៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ បណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋងការខូចខាតសម្ភារៈមួយចំនួនធំ ស្ថិតតាមបណ្ដោយផ្លូវលេខ២០៨ ផ្ទះលេខ3i ក្រុមទី២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ អ៊ឹង ពិសិដ្ឋ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ។ ផ្ទះធ្វើអំពីថ្មបេតុង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ) ។
ករណីខាងលើបណ្តាលឲ្យឆេះម៉ាស៊ីនត្រជាក់ និងសម្ភារៈមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់ឡើយ ។
ក្នុងហេតុការណ៍នេះ គេឃើញមានរថយន្តរបស់ការិយាពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹក អស់៣ឡាន ស្មើនឹង១២ម៉ែត្រគូប ទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោង១៥និង០០នាទីរសៀលថៃ្ងខែឆាំ្នដដែល ៕ដោយ៖ ភារ៉ា ដង្កោ