ខេត្តកំពង់ធំ៖ដោយសារតែភ្លើងប្រចណ្ឌស្រ្តីម្នាក់បានយកកាំបិតប៉័ងតោកាប់លើប្រដាប់ភេទប្រុសស្នេហ៍ស្ទើរដាច់និងមុតភ្លៅស្ទើរដល់ឆ្អឹងរួចបោះកាំបិតចោលគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២០ នៅភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ២៨ឆ្នាំមុខរបរមន្រ្តីនគរបាលចរាចរណ៍ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ចំណែកបុរសឈ្មោះខៀន សុខល័ក្ខ ភេទប្រុអាយុ៣៣ឆ្នាំ មុខរបរមន្រ្តីនគរបាលចរាចរណ៍ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ទើបចាត់តាំងពីខេត្តកំពង់ធំមកបំពេញការងារចរាចរណ៍នៅស្រុកតាំងគោកបាប្រមាណ៣-៤ថ្ងៃប៉ុណោះ។
បុរសនេះមានប្រពន្ធនិងកូន២នាក់ហើយបានលួចបង្កាត់ភ្លើងស្នេហ៍លួចលាក់ជាមួយស្រ្តីជាជនដៃដល់យូរខែមកហើយដែរ។
មុនកើតហេតុស្រ្តីដៃដល់ដឹងថាប្រុសស្នេហ៍របស់ខ្លួនចង់ដោះដៃមានស្រីថ្មីនៅស្រុកតាំងគោកក៏តាមទៅរករឿងដល់ទីនោះ
ហើយបានយកកាំបិតបុ័ងតោកាប់ទៅលើប្រដាប់ភេទប្រុសស្នេហ៍យ៉ាងសាហាវបណ្តាលអោយដាច់រយះដល់សាច់ភ្លៅម្ខាងស្ទើរដល់ឆ្អឹង។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយមកបុរសសំបូរស្នេហ៍ត្រូវបានគេដឹកយកទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ដោយមិនដឹងថាប្រពន្ធកូនដឹងរឿងខឹងយ៉ាងណានោះទេ។
ចំណែកជនសង្ស័យជាស្រីស្នេហ៍ក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់ស្រមោល។
ករណីខាងលើនេះលោក សន តាល់ អធិការស្រុកតាំងគោក បានឲ្យដឹងថា លោកពុំហ៊ានផ្តល់ព័ត៌មានទេ សូមឲ្យទាក់ទងសួរលោក ស្នងការទៅ។
ចំណែកលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបដិសេធថានារីជាជនដៃដល់ខាងលើនេះ មិនមែនជាមន្រ្តីនគរបាលខេត្តកំពង់ធំទេគឺជា អតីតនារីបម្រើសេវាខារ៉ាអូខេប៉ុណ្ណោះ ហើយកម្លាំងរបស់លោកកំពុងស្វែងរកចាប់ខ្លួនហើយ៕ដោយ៖ប្រាថ្នា