ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីកញ្ញា ថន លក្ខិណា បានធ្វើឲ្យទស្សនិកជនកោតសរសើរខ្លាំងក្រោយពីនាងបានបង្ហាញមុខក្នុង ឈុតសម្លៀកបំពាក់បែបប្រពៃណី និងបុរាណខ្មែរ ដែលនាងកម្រនឹងស្លៀក។
ក្នុងឈុតសម្លៀកបំពាក់ផ្សព្វផ្សាយសម្អាងការមួយចំនួន បានធ្វើឲ្យ ពិធីការិនី ថន លក្ខិណា ស្រស់ស្អាតប្លែក ព្រោះតែកន្លងមកតារាស្រីរូបនេះនិយមតែស្លៀកសម្លៀកបំពាក់បែបសម័យនិយមតែប៉ុណ្ណោះ។ កាន់តែស្រស់ស្អាត និងទទួលបានការពេញចិត្តច្រើនពីទស្សនិកជនគឺក្រោយពីនាងនិងបងស្រីអ្នកនាង ថន តារា បានគ្រងសម្លៀកបំពាក់បុរាណ ជាស្រីសួគ៌អប្សរា។ អ្នកគាំទ្រនាង និងបងស្រីជាច្រើននាក់បានធ្វើការចែករំលែករូបថតដ៏ស្រស់ស្អាតទាក់ទាញអមដោយពាក្យសរសើរថាសាកសម និងស្នើឲ្យពិធីការិនីរូបនេះចូលរោងការឆាប់ៗផងដែរ៕ ដោយ៖ វឌ្ឍនា