ព័ត៌មានទាន់ហេតុការណ៍៖

លោក ឈាង​ វុន​ ស្តាប់បទបង្ហាញ នៃក្របខណ្ឌច្បាប់ នៃការទទួលបានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក ឈាង​ វុន​ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញរដ្ឋសភា បានទទួលជួបពិភាក្សាការងារ​ និងស្តាប់ការធ្វើបទបង្ហាញ ស្តីពី “ក្របខណ្ឌច្បាប់ នៃការទទួលបានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ” ដោយអង្គការ UNESCO ប្រចាំនៅកម្ពុជា និងវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ។

ការធ្វើបទបង្ហាញនេះ មានការចូលរួមពី លោក Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំនៅកម្ពុជា លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ តំណាងក្រសួងព័ត៌មាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕ដោយ៖សិលា


ចែករំលែក៖