ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកអនុម័តទណ្ឌកម្មខណៈប្រទេសជាច្រើនថ្កោលទោសច្បាប់ថ្មីនៅហុងកុង

ចែករំលែក៖

សភាតំណាងរាស្ត្ររបស់អាមេរិក បានអុនម័តទណ្ឌកម្មថ្មីទៅលើចិនក្រោយពេលដែលចិនបានអនុម័តច្បាប់​សន្តិសុខ​ជាតិ​ហុងកុង។
ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន បានអនុម័ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា ត្រូវបានរិះគន់​យ៉ាងខ្លាំងពីសំណាក់ប្រទេសជាច្រើនលើសកលលោក ​ថាច្បាប់នេះបាន​ដកហូត​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង។
សភាតំណាងរាស្ត្ររបស់អាមេរិក បានអុនម័តជាឯកច្ឆន្ទទណ្ឌកម្មលើធានាគារណាដែលរកស៊ីជាមួយនឹងមន្ត្រីរបស់ចិន។ ព្រឹទ្ធសភានឹងពិនិត្យលើការអនុមត័នេះមុនពេលទៅដល់ប្រធានាធិបតីដូណាល់ត្រាំ។
ក្រុមអ្នករិះគន់បាននិយាយថាច្បាប់សន្តិសុខជាតិហុងកុង ដែលប្រទេសចិនទើបតែអនុម័តគឺបានបញ្ចប់សេរីភាពប្រជាជនចិនដែលត្រូវបានធានារយះពេលរហូតដល់ទៅ៥០ឆ្នាំក្រោយអង់គ្លេសបញ្ចប់ការគ្រប់គ្រងរបស់ខ្លួនក្នុងឆ្នាំ១៩៩៧។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnsonក៏បានអះអាងថា ការអនុម័តច្បាប់របស់ចិនគឺជា ការរំលោភធ្ងន់ធ្ងរយ៉ាងច្បាស់ទៅលើកិច្ចព្រមព្រៀងសេចក្តីប្រកាសរួមចិនអង់គ្លេសឆ្នាំ ១៩៨៥៕

ដោយ៖ភារៈ


ចែករំលែក៖