ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ..! សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ ដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត នាវិមានសន្តិភាព។

សូមបញ្ជាក់ថា៖ បើយោងតាមសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា៖ របៀបវារៈ ដែលគណៈរដ្ឋមន្រ្តី ពិនិត្យនិងពិភាក្សា នៅថ្ងៃសុក្រនេះមានដូចជា៖
១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
២៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
៣៖ បញ្ហាផ្សេងៗ មួយចំនួនទៀត៕

ដោយ៖សិលា


ចែករំលែក៖