ព័ត៌មានទាន់ហេតុការណ៍៖

តារាកំប្លែង Mr Queen បានទទួលមរណភាពហើយទាំងគ្រួសារគ្មានលុយធ្វើបុណ្យ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងកំប្លែងភេទទី៣ លោក ហួត វឌ្ឍនា ហៅ MrQueenបានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដានេះ ។ ការចំណាយព្យាបាលជំងឺ និងម្តាយមិនមានប្រាក់គ្រប់គ្រាន់ពេលនេះមិនទាំងមានប្រាក់ធ្វើបុណ្យសពផង។

លោក ហួត វឌ្ឍនា ហៅ Mr Queen បានធ្លាក់ខ្លួនជំងឺរ៉ាំរ៉ៃជាច្រើនមុខពិសេសជំងឺមហារីក និងរបេង។ និងបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសៈមៈ ឬពេទ្យលោកសង្ឃ អស់រយៈពេលជាយូរមកហើយ។ ព្រោះតែស្ថានភាពជំងឺធ្ងន់ធ្ងរលោកត្រូវបានទទួលមរណភាពហើយ ហើយសពក៏ត្រូវបានក្រុមគ្រួសារមិត្តភក្កិដឹកយកទៅតំកល់នៅក្នុងវត្តអង្គតាមិញដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណី។ អ្វីដែលសំខាន់ក្រុមគ្រួសារលោកមានតែ២នាក់ម្តាយនិងកូនដែលរស់នៅបន្ទប់ជួលមានជីវភាពខ្វះខាត ហើយពេលនេះមិនមានប្រាក់សម្រាប់រៀបចំកម្មវិធីបុណ្យនោះទេ ។ លោក អុឹម ជីវ៉ាដែលកំពុងជួយសម្របសម្រួលនៅកន្លែងតំកល់សពបាននិងកំពុងគៀងគរអ្នកសិល្បៈដែលធ្លាប់បានស្គាល់តារារូបនេះឲ្យចូលរួមកម្មវិធីបុណ្យនិងជួយទុក្ខធុរៈគ្នាជាលើចុងក្រោយ។

គួរបញ្ជាក់ដែរថាតារាកំប្លែងភេទទី៣ Mr Queen ដែលមានឈ្មោះពិតថា ហួត វឌ្ឍនា ត្រូវបានមហាជនស្គាល់តាមរយៈការតុបតែងខ្លួនប្លែកៗអមដោយកាយវិការកំប្លែងរបស់លោកតាមបណ្ដាញសង្គម។ លោកក៏ធ្លាប់ឡើងឆាកតន្ដ្រីធំៗលេងកំប្លែងខ្លះដែរ ប៉ុន្ដែរយៈពេលជាង៣ឆ្នាំចុងក្រោយនេះស្រាប់តែបាត់មុខលោកឈឹងពីសិល្បៈ ដោយ៖ វឌ្ឍនា


ចែករំលែក៖