ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ អភិបាលរាជធានី-ខេត្ត ជំរុញរដ្ឋបាលមូលដ្ឋាន ចូលរួមអនុវត្តវិធានការឆ្លើយតបកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំឲ្យប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សក់ សេដ្ឋា បានបញ្ជាក់ប្រាប់ទៅ អភិបាលរាជធានីខេត្តត្រូវជំរុញដល់រដ្ឋបាលឃុំសង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្នពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។

យោងតាមលិខិតរបស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានណែនាំដូចខាងក្រោម៖

ទី១៖ បង្កើនកិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការផ្សព្វផ្សាយអំពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំឲ្យមានប្រសិទ្ធភាព

ទី២៖ អនុវត្តការងារពិនិត្យ និងប្រមូលទិន្នន័យស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជាការងារអាទិភាព ដើម្បីផ្ទៀតផ្ទាត់លើគុណវុឌ្ឍិដែលត្រូវទទួលផល និងជំរុញការចុះឈ្មោះទៅក្នុងកម្មវិធីឲ្យបានគ្របដណ្ដប់ជាអតិបរមា។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ សង្ឃឹមថារដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ ត្រូវជួយតាមដាន និងណែនាំដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការអនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕ដោយ៖ស តារា


ចែករំលែក៖