ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះ អគារកំពុងសាងសង់ មួយកន្លែងផ្អើលប្រជាពលរដ្ឋនឹងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖អគ្គកភ័យឆាបឆេះ អគារកំពុងសាងសង់ មួយកន្លែង បណ្ដាល ឲ្យ រងការខូចខាតទ្រព្យសម្បត្តិមួយចំនួន នៅខាងក្រោយរោងកុនគីរីរម្យ កាលពី វេលា ម៉ោង ២និង៤០នាទីរសៀល ថ្ងៃ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២០ ដែលស្ថិតនៅ ចំណុច ផ្ទះ លេខ ២៧៦ សង្កាត់ បឹងកេងកង២ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។ 

ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន ប្រាប់ ឲ្យ ដឹង ថា មុន ពេលកេីតហេតុគេបានលឺសំឡេង  ស្រែក ឲ្យ គេ ជួយ ខណៈ ដែល អគារកំពុងតែសាងសង់ខាងលើ ត្រូវ បាន អណ្ដាត ភ្លើង ឆាប ឆេះ ជាន់ ខាង លេី ។ ភ្លាមៗ នោះ ប្រជាពលរដ្ឋ ដែល រស់ នៅ ក្បែរ នោះ បាន នាំគ្នា ជួយ យក បំពង់ ពន្លត់ អគ្គិភ័យ ដើម្បី ជួយ អន្តរាគមន៍ កុំ ឲ្យ មាន ការ ឆាបឆេះ ខ្លាំង ជាង នឹង ភ្លាមនោះ ប្រជាពលរដ្ឋ បាន រាយការណ៍ ទៅ សមត្ថកិច្ច ប៉ុស្តិ៍ ដេីម្បី ទាក់ទង ទៅ សមត្ថកិច្ច ជំនាញ បង្ការ និង ពន្លត់ អគ្គិភ័យ ឲ្យ ចេញ មក ជួយ អន្តរាគមន៍ បាញ់ ទប់ស្កាត់ នៃ ការ ឆាបឆេះ ខាង លើ នេះ ផងដែរ ករណីអគ្គិភ័យខាងលើនេះគេ សង្ស័យថាគឺបណ្ដោលមកពីទុស្សេខ្សែភ្លើង។

ក្នុង ប្រតិបត្តិការ ពន្លត់នេះ ត្រូវបានកំលាំងអធិការដ្ឋាន នឹងការរិយាល័យពន្លត់អគ្គិភយ័ធ្វើការអន្តរាគមន៍ បាញ់ពន្លត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ០៣៖៣០នាទី ដោយប្រើប្រាស់រថយន្តបាញ់ពន្លត់សរុបទាំង អស់ ៥គ្រឿងរបស់ការិយាល័យនគរបាលបង្កានឹងពន្លត់ អគ្គិភ័យ៕ដោយ៖ស រស្មី


ចែករំលែក៖