ព័ត៌មានទាន់ហេតុការណ៍៖

តួកគី៖ ផ្ទុះនៅក្នុងរោងចក្រកាំជ្រួចបណ្ដាលឲ្យមនុស្សស្លាប់៤នាក់

ចែករំលែក៖

   តួកគី៖កាល​ពីថ្ងៃ​សុក្រ​ទី​០៣ខែ​កក្កដា​នៅ​ក្នុង​រោងចក្រ​ករមួយខេត្ដ​Sakaryaភាគពាយព្យនៃប្រទេសតួកគីមានការផ្ទុះដ៏ខ្លាំងមួយបណ្ដាលឲ្យមនុស្សយ៉ាងតិច៤នាក់​បាន​ស្លាប់និង១០០នាក់រងរបួស​។​ ការផ្ទុះត្រូវបានសន្និដ្ឋានដោយក្រុមអ្នក​ជួយ​សង្គ្រោះ​ថា​ជា​ឧប្បត្តិហេតុ​ឧស្សាហកម្ម​។​

លោកFahrettin Koca រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា”បច្ចុប្បន្ន​នេះ​មនុស្ស​៤នាក់​បាន​ស្លាប់​និង​៩៧នាក់​ទៀត​រងរបួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​”។​ចំណែក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​Sley leyman soyu បាននិយាយថាកម្មកររោងចក្រ៣នាក់​កំពុង​បាត់​ខ្លួន​នៅឡើយលោកបន្ថែមទៀតថាអគ្គិភ័យក៏ត្រូវគ្រប់គ្រងបានផងដែរ​។ យោងតាមរូបភាពដែលចាក់ផ្សាយដោយទូរទស្សន៍តួកគីបានឲ្យដឹងថាបន្ទាប់ពីការផ្ទុះនេះផ្សែងពណ៌សគួរឱ្យចាប់អារម្មណ៍មួយបានកេីតឡេីងរាប់រយម៉ែត្រទៅលេីមេឃលឺសម្លេងផ្ទុះកាំជ្រួចនៅក្នុងរោងចក្រ​។ យោងតាមសាក្សីដែលបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាការផ្ទុះនេះត្រូវបានគេដឹងថាស្ថិតនៅក្នុងចម្ងាយហាសិបគីឡូម៉ែត្រ អ្នកស្រុកខ្លះជឿថាវាគឺជាការរញ្ជួយដី។ អាជ្ញាធរបាននិយាយថា ការជួយអន្ដរាគមន៍សង្គ្រោះបន្ទាន់មានភាពស្មុគស្មាញដោយសារការផ្ទុះជាបន្ដបន្ទាប់។ ដោយឃើញស្ថានការណ៍គួរឲ្យបារម្ភប្រធានាធិបតីលោកRecep Tayyip Erdoganបានបញ្ជូនរដ្ឋមន្ត្រីចំនួន៣រូបទៅកាន់ទីតាំងនោះភ្លាមៗ។ តាមប្រព័ន្ធផ្សព្វផ្សាយតួកគីបានឲ្យដឹងថានៅឆ្នាំ២០០៩និងឆ្នាំ២០១៤មានករណីផ្ទុះចំនួន២លើកបានកើតឡើងនៅក្នុងរោងចក្រតែមួយដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់និង៤០នាក់រងរបួសនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគី៕

ដោយ៖ម្លិះ


ចែករំលែក៖