អាមេរិក៖ ដោយសារតែចង់បានlikeច្រើនបុរសម្នាក់ឈ្មោះថា Kevin Wise ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយពីបានលោតចូលក្នុងអាងចិញ្ចឹមត្រីមួយនៅក្នុង ហាងលក់សម្លៀកបំពាក់មួយឈ្មោះ Louisiana Boardwalk ដែលមានទីតាំងនៅក្នុងទីក្រុងBossier ។
ប៉ុន្មានម៉ោងក្រោយមកបុរសម្នាក់នេះបានជាប់ចោទពី បទល្មើសបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នេះបើតាមលោកប៉ូលិសបានលើកឡើង យ៉ាងដូច្នេះ។
មុនពេលដែលមានរឿងនេះកើតឡើង គេឃើញបុរសម្នាក់បាននិយាយថា ប្រសិនជាខ្លួនបានចំនួនLike គ្រប់ចំនួន២០០០នោះ រូបគេនឹងហក់ចូលក្នុងអាងទឹកនោះ ក្រោយពីបានចំនួនLike គ្រប់ចំនួនហើយ បុរសម្នាក់នោះក៏គោរពតាមពាក្យសន្យា ក៏ហក់ចូលក្នុងអាងទឹករួចហើយ រត់ចេញ មិនបានប៉ុន្មានម៉ោងប៉ូលិសក៏ឃាត់ខ្លួន ។
ក្រោយពីបានឃើញដូច្នេះ អ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះ Kevin Wise ដោយពួកគេបានរិះគន់ថា ពិភពលោកកំពុងតែជួបនឹងវីរុសកូរ៉ូណា ប៉ុន្តែបុរសម្នាក់នេះបែរទៅជាលេងហ្គេមដែលគ្មានប្រយោជន៍ទៅវិញ៕ស សម
សូមចូលមើលវីដេអូនិង រូបភាពខាងក្រោម៖