ទីក្រុងប៉ារី៖ ឧប្បត្តិហេតុនេះបានកើតឡើងមុនពេលពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ(ម៉ោងក្នុងតំបន់)នៅក្នុងអគារលំនៅដ្ឋានក្នុងខណ្ឌទី១៧នៃទីក្រុងប៉ារីស។ អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថាអគ្គិភ័យនៅក្នុងអគារមួយនៅកណ្ដាលទីក្រុងប៉ារីសបានបណ្ដាលឲ្យស្ដ្រីចំណាស់ម្នាក់ស្លាប់ រងរបួសធ្ងន់ពីរនាក់និងដប់នាក់ទៀតរងរបួសស្រាលកាលពីយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍។
មេបញ្ជាការលោFlorian lointier បាននិយាយថា មូលហេតុនៃការឆាបឆេះនេះនៅមិនទាន់ដឹងនៅឡេីយទេ។
អគ្គិភ័យបានប្រកាសមុនពេលពាក់កណ្ដាលអធ្រាត្រថ្ងៃសុក្រក្នុងអគារមួយជាន់ទីបីនៅផ្លូវទី១០Ternesក្នុងខណ្ឌទី១៧នៃទីក្រុងប៉ារីស។ សូមបញ្ជាក់ថា ស្ដ្រីចំណាស់ម្នាក់ដែលរស់នៅជាន់ទី៤មិនអាចជួយសង្គ្រោះបានក្នុងនោះមានក្រុមពន្លត់អគ្គិភ័យប្រមាណ១៣០នាក់បានចុះជួយអន្ដរាគមន៍នៅនឹងកន្លែង។ អគ្គិភ័យត្រូវបានគ្រប់គ្រងបានរយៈពេលមួយម៉ោងកន្លះបានបញ្ចេញផ្សែងខ្មួលខ្មាញ់និងធ្វើឲ្យជណ្ដើរមិនអាចឆ្លងកាត់បានទាំងស្រុង។ ប៉ុន្ដែទោះជាយ៉ាងណាមនុស្ស១៨នាក់ត្រូវបានជួយសង្គ្រោះដោយក្រុមពន្លត់អគ្គិភ័យដោយដាក់ជណ្ដើរដាក់ពង្រាយនៅខាងមុខនៃទីធ្លាខាងក្នុងនៃអគារ។ ការស៊ើបអង្កេតមួយត្រូវបានបេីកមន្ទីរពិសោធន៍និងប៉ូលិសនៃទីក្រុងប៉ារីសបានទៅដល់កន្លែងកេីតហេតុដើម្បីកំណត់ពីមូលហេតុនៃគ្រោះមហន្ដរាយនេះ៕ ដោយ៖ម្លិះ