ព័ត៌មានទាន់ហេតុការណ៍៖

មេការសំណង់ម្នាក់ត្រូវរថយន្តកៀរបណ្ដាលឱ្យដួលបោកក្បាលនឹងគល់ស្ពានអាកាសផ្សារដីហុយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់ជាមេការសំណង់ត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿងបើកកៀរបណ្ដាលឱ្យដួលបោកក្បាលទៅនឹងគល់ស្ពានអាកាសផ្សារដីហុយស្លាប់ភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង២០នាទីយប់ថ្ងៃទី ០៤ ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះគឹម សីហាអាយុ ២៨ ឆ្នាំ មានមុខរបរជាមេការសំណង់ស្រុកកំណើតនៅស្រុកបវិល ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានបុរសម្នាក់នឹងអ្នករួមដំណើរម្នាក់ទៀតជាស្ត្រីជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីខៀវពាក់ស្លាកលេខបាត់ដំបង 1AI 8421ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុនៅនឹងស្ពានអាកាសផ្សារដីហុយស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងមកពីខាងក្រោយបើកក្នុងល្បឿនលឿនបានកៀរជាមួយនឹងម៉ូតូបណ្ដាលឲ្យដួលបោកក្បាលទៅនឹងគល់ស្ពានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាលចំណែករថយន្តបន្តដំណើរទៅមុខទៀតបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក ចំណែកឯរថយន្តបង្កសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវជាបន្តទៀត។ដោយ៖និនសុភ័ស្ត


ចែករំលែក៖