ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងពន្លះគ្នាបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹង​ កាលពីវេលាម៉ោង១១យប់​ ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០២០​ នៅចំណុចមុខអគ្គបញ្ជាការរដ្ឋានកងទ័ពជើងគោក​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិព្រៃបឹង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​។
ជនរងគ្រោះដែលស្លាប់ឈ្មោះផា វិបុល​ ភេទប្រុសអាយុ២៦ឆ្នាំ​ មុខរបរ កម្មកររោងចក្រ​ ស្នាក់នៅខណ្ឌកំបូល។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃេីញម៉ូតូម៉ាកXR ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​1BR 8628 ធ្វេីដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចដែលទើបនិងចេញពីកម្មវិធីមិត្តភក្តិខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌​ ខ្មៅ​ ពាក់ស្លាកលេខត្បូងឃ្មុំ​ 1A3062 ជិះគ្នា២នាក់ធ្វើដំណើរបញ្ច្រាស់ទិសគ្នា​ ពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូXR ស្លាប់នៅកន្លែងកើតហេតុនិងភាគីខាងម៉ូតូហុងដារងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូត្រូវបានជំនាញចរាចរណ៍ផ្លូវគោករាជធានីធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖