ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ (Malaysian Airlines) បានសម្រេ​ចលុបជេីងងយន្តហោះពាណិជ្ជកម្ម​ពិសេសដែល​គ្រោង​នឹងហោះទៅកាន់ភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត​​កម្ពុជាប្រចាំប្រទេសម៉ាឡេសុីសូម​ជម្រាប​ជូនដំណឹង​ដល់បងប្អូនប្រជាពលរដ្ឋ​ ពលករ​-ពលការិនី​ សិស្ស​និស្សិត​កម្ពុជា​ជ្រាបថា ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ (Malaysian Airlines) បានសម្រេ​ចលុបជេីងងយន្តហោះពាណិជ្ជកម្ម​ពិសេសដែល​គ្រោង​នឹងហោះទៅកាន់ទីក្រុងភ្នំពេញ​ នៅថ្ងៃទី​០៦ ខែកក្កដា​ ឆ្នាំ​២០២០​ ខាងមុខនេះ​។

ស្ថានឯកអគ្គរាជទូត​​កម្ពុជាប្រចាំប្រទេសម៉ាឡេសុី បានបញ្ជាក់ថា៖ មូល​ហេតុ​នៃការលុបចោលជេីងហោះហេីរនេះ​ ដោយ​សារ​មានការលុបចោលជេីងហោះហេីរតភ្ជាប់ពីទីក្រុង​គែរ​ (Cairo) ប្រទេស​អេហ្ស៊ីប​ របស់​ក្រុមហ៊ុន​ MedicMesir ដែល​ជាអ្នកចាត់ចែង​រៀបចំជេីងយន្តហោះពិសេស​ (Charter Flight) ដឹកនិស្សិតកម្ពុជា​ចំនួន​៤៤​នាក់​ មកកាន់ទីក្រុង​គូឡាឡាំពួ​ រួចតភ្ជាប់ជាមួយជេីងយន្តហោះរបស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ ​ឆ្ពោះ​ទៅកាន់​ទីកាន់​រាជធានី​ភ្នំពេញ។

ការលុប​ចោល​ជេីងយន្តហោះ​តភ្ជាប់​ពីទីក្រុងគែរ​មក​ទីក្រុង​គូឡាឡាំពួ​នេះ បានធ្វើ​ឱ្យ​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ មិនមាន​អ្នក​ដំណើរ​គ្រប់​គ្រាន់​សម្រាប់​ការហោះហើរ​ពីទីក្រុងគូឡាឡាំពួ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ តាមការគ្រោងទុក។
ភ្នាក់ងារ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ ​​នឹងទាក់ទងផ្ទាល់ទៅអ្នកដំណេីរទាំងអស់ដែលបានទិញសំបុត្ររួចហេីយសំរាប់ជេីងយន្តហោះ​ គូឡាឡាំពួ​-ភ្នំពេញ​ ដែលបានលុបចោលនេះ។

ស្ថានឯកអគ្គរាជទូត​​កម្ពុជាប្រចាំប្រទេសម៉ាឡេសុី បន្តថា៖ អាស្រ័យ​ហេតុនេះ​ សូមបងប្អូនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖សិលា


ចែករំលែក៖