ព័ត៌មានទាន់ហេតុការណ៍៖

ខួបកំណើតផលិតករ ចាន់ណា រ៉ូណាន ឆ្នាំនេះ ប្រជុំដោយស្រីស្រស់ប្រុសស្អាត

ចែករំលែក៖

ភ្នំពេញ៖ ផលិតករល្បីឈ្មោះ លោក ចាន់ណារ៉ូណាន បានរៀបចំពិធីជប់លៀងខួបកំណើតទ្រង់ទ្រាយតូចសាមញ្ញមួយ ប៉ុន្តែប្រមូលផ្តុំដោយស្រីស្រស់ប្រុសស្អាតជាច្រើនចូលរួម ហើយក៏ទទួលបាននំខួបកំណើតដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។
​ខួបកំណើកគម្រប់វ័យ៣៥ ឆ្នាំ របស់លោក ចាន់ណា រ៉ូណាន ត្រូវបានរៀបចំធ្វើឡើងកាលពីរាត្រីថ្ងៃទី០៤ ខែ កក្កដា នេះនៅភោជនីយដ្ឋានវីហ្វ្រេន ក្រោមវត្តមានតារាសម្តែង តារាបង្ហាញម៉ូតប្រុសស្រីល្បីឈ្មោះដែលជិតដិតមួយចំនួន។ ក្នុងកម្មវិធីនេះគេឃើញមានវត្តមាន កញ្ញា ឆាយ នីតា លោក ទ្រីតារា វុធ កញ្ញា សួង ស៊ីធឿន លោក ភីម៉ៃ កញ្ញា យេយេជាដើម។ ផលិតករនិងជាអ្នកនិពន្ធរូបនេះបញ្ជាក់ថាមិនមានការរៀបចំពិធីធំដុំនោះទេគឺត្រឹមការជួបជុំតូចមួយប៉ុណ្ណោះដែលជាការរៀបចំរបស់ បងប្រុស ឆេង វណ្ណាដែលជាថៅកែហាងផ្ទាល់ ហើយលោកពិតជាភ្ញាក់ផ្អើលហើយលោកសម្រាប់ការជួបជុំមិនបានគ្រោងទុកមួយនេះ ហើយលោកពិតជាសុំទោសដែលមិនបានអញ្ជើញនិងរៀបចំការជួបជុំទ្រង់ទ្រាយធំ និងអរគុណសម្រាប់ទឹកចិត្តស្រលាញ់រាប់អានជូនពរលោកពីសំណាក់សិល្បករ ផលិតករ និងអ្នកគាំទ្រផងដែរ។ លោកថាក្តីប្រាថ្នាធំសម្រាប់លោកក្នុងឱកាសខួបកំណើតនេះគឺសុំឲ្យជួបតែមនុស្សល្អ ទទួលបានការគាំទ្រកាន់តែច្រើនពីទស្សនិកជន និងសុំឲ្យមានក្តីសុខក្នុងជីវិត។
​គួរបញ្ជាក់ដែរថា​លោក ចាន់ណា រ៉ូណាន ត្រូវបានគេស្គាល់តាមរយៈការសម្តែង និពន្ធ និងដឹកនាំភាពយន្តប្រកបដោយគុណភាពកាលពីពេលកន្លងទៅ។ បន្ទាប់ពីប្រឡូកក្នុងអាជីពជាផលិតករអស់រយៈពេល១ទសវត្សរិ៍ផលិតករដែលមានប្រវត្តិតស៊ូរូបនេះទទួលបានការពេញចិត្តច្រើនលើស្នាដៃផលិតភាពយន្តខ្នាតធំដូចជារឿង”កំណត់ហេតុនាងនាថ” រឿង”កុំងាកក្រោយ” ជាដើម”។ ផលិតករនៃក្រុងពិជ័យភាពយន្តរូបនេះទើបនឹងបញ្ចប់ការផលិតភាពយន្តខ្នាតធំរឿង”សំណើច652Km” ដែលនឹងចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខ៕ដោយ៖វឌ្ឍនា


ចែករំលែក៖