ឥណ្ឌូនេស៊ី៖ កោះបាលីអ្នកណាក៏ដឹងថា គឺជាតំបន់ទេសចរមួយដ៏មានភាពស្រស់ស្អាតមួយក្នុងចំណោមតំបន់ទេសចរផ្សេងៗទៀតនៅលើពិភពលោកនិង ជាទិសដៅមួយរបស់អ្នកដែលចូលចិត្តដំណើរកម្សាន្តគ្រប់ៗរូបផងដែរ។
កន្លែងរមណីយដ្ឋានមួយនេះគឺជាកោះដែលមានភ្នំភ្លើង វាលស្រែ ឆ្នេរសមុទ្រនិងថ្មប៉ប្រះទឹកផ្កាថ្មដែលធ្វើឲ្យកោះមួយនេះមានសភាពស្រស់ស្អាតល្អ ដែលធ្វើឲ្យអ្នកទេសចរជាច្រើនមិនអាចដកចិត្តចេញពីទីកន្លែងដ៏ត្រចះត្រចង់មួយនេះ។ ប៉ុន្តែទន្ទឹមនឹងភាពស្រស់ស្អាតរបស់កោះមួយនេះ អាចបង្កជាបញ្ហាវិញបានប្រសិនបើអ្នកមិនដឹងពីរបៀបរបបដែលអ្នកគួរធ្វើឬមិនធ្វើនៅលើកោះមួយនេះ។
អ្នកដែរទៅលេងលើកោះមួយនេះគួរដឹងអំពីអ្វីដែលយើងមិនគួរធ្វើដើម្បីការធ្វើដំណើរដោយសេចក្តីសុខនិង បង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុតោះនាំគ្នាអានទាំងអស់គ្នាដើម្បីដឹង
១.មិនគួរជិះក្តារស្គីនៅតាមទឹករលកឡើយ
ភាគច្រើនឆ្នេរនៅកោះបាលី គឺមិនសូវមានអ្នកឃ្លាំមើលភ្ញៀវឡើយនិង ភាគច្រើនមានស្លាកសញ្ញាហាមឃាត់ ដើម្បីជៀសវាងគ្រោះថ្នាក់ សូមកុំព្យាយាមធ្វើបែបនេះនៅលើកោះមួយនេះអី។
២.ហាមញញឹមដាក់សត្វព្រៃ
ការដែលអ្នកញញឺមចេញធ្មេញដាក់សត្វព្រៃ វាអាចវាយប្រហារអ្នកតែម្តងដោយសារដែលជាសញ្ញានៃការគម្រាមដល់ពួកវាផងដែរ ជាពិសេសគឺឥវ៉ាន់ផ្សេងៗ គឺត្រូវតែប្រយ័ត្នជាមួយនឹងសត្វស្វា ដោយសារពួកវាចូលចិត្តឆក់លួចរបស់ភ្ញៀវខ្លាំងណាស់ នៅពេលដែលវាទាញយកទៅហើយ ប្រសិនជារបស់មិនចាំបាច់ សូមកុំទាញយកវិញអី ព្រោះថាវាអាចវាយប្រហារវិញ ដែលវាក៏ភ្នាក់ងារមួយដែលចម្លងជំងឺឆ្កែឆ្កួត(ប្រសិនជាវាផ្ទុកជំងឺស្រាប់)។
៣.កុំព្យាយាមសម្ញែងទ្រព្យសម្បត្តិឬ របស់ដែលមានតម្លៃ
បទល្មើសផ្សេងៗ អាចនឹងកើតមានឡើង ប្រសិនអ្នកព្យាយាមបង្អួតទ្រព្យសម្បត្តិ ទៅកាន់ទីសាធារណៈណាមួយ ដូច្នេះ ធ្វើខ្លួនធម្មតាៗ សាមញ្ញៗ ប្រសើរជាង ។
៤.ហាមចេញទៅក្រៅតែម្នាក់ឯងនៅពេលយប់
ហាមដាច់ខាតដើរតែម្នាក់ឯងនៅពេលយប់ ដោយសារតែកន្លងមកធ្លាប់បទល្មើសកើតឡើងគួរសមផងដែរនៅលើកោះមួយនេះ។
៥. ហាមនិយាយលឺៗអំពីគម្រោងដែលយើងត្រូវទៅ
ការធ្វើរបៀបនេះ អាចបង្ហាញឲ្យអ្នកផ្សេងដែលនៅជិតបានដឹង ដែលវាអាចបង្កគ្រោះថ្នាក់បាន ព្រោះថា អ្នកមិនថាគេមានបំណងល្អឬអាក្រក់ឡើយ រឹតតែត្រូវតែមិនឲ្យនរណាដែលអ្នកមិនស្គាល់ដឹងពីកន្លែងដែលអ្នកស្នាក់នៅឡើយ។
៦.ហាមសេពគ្រឿងស្រវឹងក្រោមអាយុ២១ឆ្នាំ
វាអាចបង្កបញ្ហាដល់ អ្នកបានប្រសិនជាអ្នក មិនទាន់គ្រប់អាយុដែលសេពគ្រឿងស្រវឹងបាន រីឯការពិសារបារីវិញត្រូវពិនិត្យមើលកន្លែងណាមានសញ្ញាហាមឃាត់ផងដែរ ជៀសវាងទទួលរងការផាកពិន័យ។
៧.គូរសង្សារ ដែលមិនទាន់រៀបការជាមួយគ្នាមិនអាចស្នាក់បន្ទប់ជាមួយគ្នាបានឡើយគូរស្នេហ៍ដែលរួមភេទជាមួយគ្នាឬ គេងបន្ទប់តែមួយ ដោយមិនទាន់បានរៀបការជាមួយគ្នា គឺចាត់ទុកជាអំពីខុសច្បាប់ដោយត្រូវតែជាប់ពន្ធនាគារផងដែរ៕ដោយ៖ស សម