ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា៖ សូមកុំភ្ជាប់ឈ្មោះខ្ញុំ! ជុំវិញក្លិបវិសាខា

ចែករំលែក៖

 

ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា បានថ្លែងលើ Facebook ផ្លូវការរបស់លោក នៅយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ថា៖ ថ្មីៗនេះដោយពិនិត្យឃើញថា មានបងប្អូនមួយចំនួនតូច ដែលចូលចិត្តបញ្ចេញអារម្មណ៍របស់ខ្លួន តាមប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook) ជុំវិញក្លិបវិសាខា ដោយធ្វើការទាញភ្ជាប់រូបខ្ញុំទៅនឹងការបញ្ចេញអារម្មណ៍នោះ បែបវាយប្រហារខុសពីការពិតមកលើរូបខ្ញុំ ទាំងខ្ញុំមិនបានដឹង ឬពាក់ព័ន្ធទាល់តែសោះ បណ្តាលឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំជាខ្លាំង។

លោកបន្តថា៖ ខ្ញុំសូមជម្រាបជូនពុកម៉ែ បងប្អូនសាធារណជនទាំងអស់ មេត្តាជ្រាបថា រូបខ្ញុំពុំដែលយកតួនាទីបុណ្យស័ក្តិរបស់ខ្លួន ទៅកាងនឹងរឿងអ្វីមួយឡើយ ជាពិសេសពាក់ព័ន្ធនឹងក្លិបវិសាខា បើទោះបីជារូបខ្ញុំជាស្ថាបនិកក្លិបនេះ ហើយបច្ចុប្បន្ន ភរិយារបស់ខ្ញុំ ជាប្រធានក្លិបក៏ដោយចុះ។ បង្កេីតក្លិបនេះ​ ពុំបានគិតពីផលប្រយោជន៍នោះទេ​ ដោយសារស្រឡាញ់​ និងចង់ចូលរួមអភិវឌ្ឍវិស័យកីឡាតែប៉ុណ្ណោះ។

រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ សូមមេត្តាកុំប្រញាប់ប្រញាល់ក្នុងការបញ្ចេញអារម្មណ៍របស់ខ្លួនដោយទាញភ្ជាប់រូបខ្ញុំទៅនឹងរឿងនេះរឿងនោះ ទាំងរូបខ្ញុំមិន បានដឹង ឬមិនពាក់ព័ន្ធសោះនោះ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ជាពិសេសដែលអាចធ្វេីឱ្យខ្លួនឯងប្រឈមទៅនឹងបញ្ហាផ្លូវច្បាប់ ជាប់ទោសទណ្ឌផ្សេងៗទៀតផង។​ សូមកុំគិតថាធ្វេីខុសហេីយសុំទោសរួចខ្លួន​ ក៏ចេះតែធ្វេីទៅនោះអី ៕

ដោយ៖សុខ ខេមរា

 


ចែករំលែក៖