ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធបទល្មើសឆក់ទូរសព្ទដៃ និងវត្ថុតាងមួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨៖០០នាទី កម្លាំងជំនាញរបស់នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ ម៉ាក OPPO ពណ៌ខៀវ មិនបានសម្រេច) ប្រព្រឹត្តនៅចំណុចក្បែរសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃ៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧៖៤៥នាទី បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង២នាក់នោះមាន៖

១-ឈ្មោះ ត្រាណេ សុចិន្តា ហៅ បារាំង ភេទប្រុស ឆ្នាំកំណើត២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៣២៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

២-ឈ្មោះ ម៉ុច សុវណ្ណរដ្ឋា ភេទប្រុស ឆ្នាំកំណើត២០០២ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ស៊េរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៨១០៨៦១១ ពាក់ស្លាកលេខ ភ្នំពេញ 1HL-3013, មួកសុវត្ថិភាពម៉ាក TBD ពណ៌សលាយផ្កាឈូកចំនួន១, អាវធំសម្រាប់ពាក់ខាងក្រៅ ពណ៌កាហ្វេក្រឡាការ៉ូ ចំនួន១។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ចន្ទ លីហ្សា

 


ចែករំលែក៖