ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច ហ៊ុន សែន និងសម្ដេច ស ខេង ប្រកាសកម្ចាត់ មន្ត្រីលោភលន់ ដីធ្លី

ចែករំលែក៖

ភ្នំពេញ ៖ សូមរំលឹកថា៖ សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី ៣ ខែកក្កដា បានប្រកាស អនុវត្ត អភិក្រមទី៥ ដែលសំដៅលើការវះកាត់ មន្ត្រីខិលខូច ជាប់ពាក់ព័ន្ធ នឹងករណីដីធ្លី ជាមួយប្រជាពលរដ្ឋ ។ ក្នុងន័យនេះសម្ដេចក៏ បញ្ជាឱ្យស្ថាប័ន មានសមត្ថកិច្ចដោះស្រាយ បញ្ហាដីធ្លី ដោយភាពយុត្តិធម៌ និងត្រឹមត្រូវ ជូនពលរដ្ឋជាពិសេស កម្ចាត់មន្ត្រី ឬ អ្នកមានអំណាច ដែលរំលោភបំពានដីធ្លី ប្រជាពលរដ្ឋ។
សូមជម្រាបថា៖ ក្នុងមួយសប្ដាហ៍មកនេះ មេដឹកនាំកម្ពុជា ពីររូប គឺសម្ដេចនាយក រដ្ឋមន្ត្រីហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចាប់ផ្ដើម និយាយពីគំរូ អាក្រក់ របស់មន្ត្រី មានអំណាច ដែល លោភលន់ដីធ្លី ។ សម្តេចទាំងពីររូប ក៏ព្រមាន ចាត់វិធានការ ក្តៅ លើមន្ត្រី ខិលខូច ទាំង នោះដែរ ។
ប្រសាសន៍លើកឡើង ធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ និងមានប្រជាប្រិយភាព ជាថ្នាក់ដឹកនាំ គិតគូពីផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ ។

សម្ដេចក៏ផ្ដាំមន្ត្រីទាំងនោះ ឱ្យឈប់ធ្វើបាប ពលរដ្ឋ ទឹកភ្នែកដោយសារ រឿងដីធ្លីនេះ ទៀត ។ សម្តេចបានសង្កត់ធ្ងន់ថា ៖ « មន្ត្រី អ្នកមានអំណាច ល្មមចេះ ឆ្អែត និងចេះ គ្រប់គ្រាន់ហើយ ឈប់ធ្វើបាបប្រជាពលរដ្ឋ តទៅទៀត » ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី ៧ ខែកក្កដា ចៅក្រម ស៊ើបសួរនៃ សាលាដំបូង រាជធានី ភ្នំពេញបានសម្រេច ចេញដីកាបង្គាប់ឲ្យ យកឧកញ៉ា សង ថន និង លោក ស៊ូ អា រ៉ា ហ្វាត់ អភិបាលរង ខេត្តបាត់ដំបង ដែលជាប់ ពាក់ព័ន្ធ នឹងបញ្ហាដីធ្លី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទៅឃុំ ជាបណ្ណោះ អាសន្ន ។ អភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អា រ៉ា ហ្វាត់ ត្រូវបានចោទ៣ បទល្មើស គឺបទ បំផ្លាញ ដោយចេតនា បទគៃបំបាត់ ដោយ ទុច្ចរិត និងបទ ស៊ីសំណូក ហើយ ឧកញ៉ា សង ថន ត្រូវបាន ចោទ ២ បទល្មើស គឺ បទ ផ្តើមគំនិត គិត ក្នុង បទ បំផ្លាញ ដោយ ចេតនា និង គេង បំបាត់ ដោយ ទុច្ចរិត៕ដោយ៖សិលា


ចែករំលែក៖