ព័ត៌មានទាន់ហេតុការណ៍៖

មួយថ្ងៃមាន​អគ្គិភ័យ​កើតឡើង​២​លើក ​​ ​នៅខណ្ឌ​ច្បារអំពៅ​

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេលតែមួយម៉ោង នៅ​ខណ្ឌ​ច្បារអំពៅមាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង​២​លើក ​ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យចេញជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា។

​លោក​ ស្រេង គឹម​ស្រ៊ន​ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឱ្យដឹង​ថា ​រយៈពេលតែមួយ​ម៉ោង​ប៉ុណ្ណោះនៅក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន​២​លើក​ផ្ទួនៗ​គ្នានា​ថ្ងៃទី​១០​ ខែ​កក្កដា​

នេះ​។​

​លោក​នាយករង​រដ្ឋបាល​បាន​ឱ្យដឹងទៀតថា ​គ្រោះអគ្គិភ័យលើក​ទី​១​កើតឡើង​នៅក្នុង​ភូមិ​ដើម​ចាន់​១ ​សង្កាត់ច្បារអំពៅទី២ដែលកើតឡើងនៅ​វេលាម៉ោង​១១​និង​១៥​នាទីព្រឹក ​ហើយ​ត្រូវបាន​កម្លាំង​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាននិង​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រចាំការ​នៅ​សាលាខណ្ឌ​បាន​ជួយ​ពន្លត់ទាន់ពេល​។​ លុះ​មក​ដល់​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ ​ក៏មានអគ្គិភ័យមួយទៀតបានកើតឡើងដោយសារតែផ្ទុះ​ធុង​ហ្គាស ​ស្ថិតនៅ​ភូមិ​ព្រែ​កជាង​ព្រំ​ សង្កាត់​វាល​ស្បូវ​ បណ្តាល​ឲ្យ​ឆាបឆេះ​គ្រឿង​ជ័រ​ក្នុងផ្ទះ​កើតហេតុ​ដែល​ជា​ផ្ទះ​លក់​គ្រឿង​សំណង់ ​ហើយ​ភ្លាមៗ​នោះក៏មាន​កិច្ច​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ ជួយ​បាញ់​ទឹកពន្លត់​ទាន់​ពេលធ្វើឱ្យរលត់ទៅវិញនៅម៉ោង​១៣​និង​៥​នាទី​រសៀលថ្ងៃ​ដដែល​។​

​ករណីអគ្គិភ័យ២លើកនេះ​ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ក្បែរ​ខាង​លោក​មានការ​ភ័យខ្លាច​ និង​​សម្តែងនូវ​ក្តី​ដឹងគុណ​ដល់​ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារ​អំពៅ​ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ជួយ​អន្តរាគមន៍​ទាន់​ពេល៕ជ្រោយពេជ្រ


ចែករំលែក៖