ព័ត៌មានទាន់ហេតុការណ៍៖

ម្សៅទឹកដោះគោ Nutrilatt បណ្តាលឱ្យទារក រងគ្រោះ ដោយសារជំងឺស្លេកស្លាំង (ជំងឺកង្វះអាហាររូបត្ថម្ភ)

ចែករំលែក៖

ភ្នំពេញ៖ ម្សៅទឹកដោះគោ Nutrilatt ឈានដល់អាណាព្យាបាលទារកដែលរងគ្រោះបញ្ហាបរិភោគ ដាក់លិខិតស្នើរទៅក្រសួងសុខាភិបាលត្រួតពិនិត្យលើគុណភាព ខណៈកើតជាជំងឺស្លេកស្លាំង (ជំងឺកង្វះអាហាររូបត្ថម្ភ) ។
សូមជម្រាបថា៖ កាលពីដើមសប្តាហ៍នេះ ក្រុមមាតាបិតា នៃទារកដែលរងគ្រោះ ដោយសារ ជំងឺស្លេកស្លាំង (ជំងឺកង្វះអាហាររូបត្ថម្ភ)បានដាក់លិខិតមួយច្បាប់ទៅកាន់ ក្រសួងសុខាភិបាល ស្នើសុំឱ្យក្រសួងធ្វើ ការ ត្រួតពិនិត្យទៅលើគុណភាពម្សៅទឹក ដោះគោណូទ្រីលេត (Nutrilatt) ដែលពួកគាត់ទាំងនេះអះ អាងថា បានបង្កផល ប៉ះពាល់ដល់សុខភាពទារក ក្នុងរយៈ ពេល កន្លងមក ។ នេះបើយោងតាមលិខិតដាក់ជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្រី្ត ក្រសួងសុខា ភិបាលនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ។

ពាក់ព័ន្ធនិងជំងឺនេះកើតមានដោយសារ ដោះគោណូទ្រីលេត (Nutrilatt) នេះ គឺក្រុមមាតាបិតានៃទារកដែលរងគ្រោះទាំងនេះ ធានាថា មានឯកសារគ្រប់គ្រាន់ទាក់ទងទៅនឹងប្រវត្តិសុខភាព និងសេចក្តីពន្យល់ជាលក្ខណៈជីវសាស្រ្ត គួបផ្សំនូវការពិភាក្សាលម្អិតជាមួយនឹងវេជ្ជបណ្ឌិតឯកទេសផ្នែកគ្រាប់ឈាមបញ្ជាក់ថា កូនៗពួកគាត់ រងផលប៉ះពាល់ពីម្សៅទឹកដោះគោមួយប្រភេទម៉ាក ណូទ្រីលេត(Nutrilatt) ដែលកំពុងចែកចាយដោយក្រុមហ៊ុន S&TK Trading Co.,LTD។
ដោយក្តីព្រួយបារម្ភពីគុណភាព រងផលប៉ះពាល់ពីម្សៅទឹកដោះគោមួយប្រភេទម៉ាក ណូទ្រីលេត(Nutrilatt) ដែលកំពុងចែកចាយដោយក្រុមហ៊ុន S&TK Trading Co.,LTD អាចនឹងធ្វើឱ្យទារកឯទៀតងាយរងគ្រោះ គិតមកដល់សព្វថ្ងៃនេះ មាតាមួយចំនួនបាននឹងកំពុងតែបន្តបង្ហោះបញ្ហានេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកសឹងតែរាល់ថ្ងៃ ដើម្បីចែករំលែកព័ត៌មានដល់មាតាបិតាដទៃទៀតអោយមានការប្រុងប្រយ័ត្ន សម្រាប់សុខភាពកូនៗជាទីស្រឡាញ់

សូមរំលឹកថា៖ ការលេចឡើងនូវដំណឹងអំពីផលប៉ះពាល់ដោយម្សៅទឹកដោះគោនេះគឺចាប់ផ្តើមតាំងតែពីដើមខែ ឧសភាមកម្លេះ ។ នេះបើតាមការអធិប្បាយរបស់សារព័ត៌មានមួយ បានដកស្រង់សំដីអាណាព្យាបាលទារក។ ក្នុងនោះបញ្ជាក់ថា៖ ដែលកាលនោះសមាជិកនៃក្រុមអ្នកម្តាយទាំងនេះ បានទទួលព័ត៌មានយ៉ាងច្បាស់ពីមន្ទីរពេទ្យកុមារជាតិ និង មន្ទីរគន្ធបុប្ផាដែលជាមន្ទីរពេទ្យទទួលព្យាបាលកូនៗរបស់ពួកគាត់ថា បញ្ហាដែលបង្កអោយទារកក្រោម១ឆ្នាំ គេងបញ្ជូលឈាមក្រហម និង ខ្វះជាតិដែកធ្ងន់ធរ គឺបណ្តាលមកពីម្សៅទឹកដោយះគោមិនមានផ្ទុកនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលធ្វើអោយកូនពួកគាត់មានសភាពស្លេកស្លាំងខ្លាំង ឈាមក្រហមធ្លាក់ដល់កម្រិត២.៥។
ប្រភពនៃសារព័ត៌មាននេះបានលើកឡើងថា៖ ករណីទារកដែលរងគ្រោះពីម្សៅទឹកដោះគោនេះ នៅតែបន្តកើតមានជាហូរហែរ ដែលមាតាបិតាទាំងនេះ មានការព្រួយបារម្ភជាខ្លាំងអំពីផលវិបាកដែលបណ្ដាលមកពីម្សៅទឹកដោះគោនេះ ដែលនឹងអាចជាហេតុផ្ដល់ផលប៉ះពាល់ដល់ទារកផ្សេងៗទៀតនាពេលអនាគត។
បើទោះជាអង្គភាព«នគរដ្រេហ្គន» មិនអាចធ្វើការទំនាក់ទំនងពីម្ចាស់ក្រុមហ៊ុន ឬតំណាងសុំការបំភ្លឺមិនបាន នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នោះក៏ដោយ ក៏
លោក ទឹម សុវណ្ណារ៉ា អ្នកគ្រប់គ្រង់ទូទៅរបស់ក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt បានប្រាប់វិទ្យុបារំាងអន្តរជាតិថា ៖ ក្រុមហ៊ុនបានទទួលព័ត៌មានទាក់ទងនឹងការជជែកដេញដោលនៅក្នុងបណ្តាញសង្គមនេះ ហើយក្រុមហ៊ុនក៏បានចាត់វិធានការភ្លាមៗដែរ ដោយបានយកសំណាកម្សៅទឹកដោះគោ ទៅធ្វើការវិភាគ ទាំងនៅកម្ពុជា និងប្រទេសម៉ាឡស៊ី ព្រមទាំងបានដាក់លទ្ធផលវិភាគទាំងអស់ទៅកាន់ក្រសួងសុខាភិបាលរួចរាល់ដែរ។ ក្រុមហ៊ុនសំណូមពរទៅកាន់អ្នកម្តាយដែលអះអាងថារងផលប៉ះពាល់ពីម្សៅទឹកដោះនេះ សូមរងចាំ ចំណាត់ការពីក្រសួងសុខាភិបាលជាមុនសិន ថាតើផលិតផលនេះគួរតែត្រូវប្រមូលទុកឬ មានចំណាត់ការអ្វីបន្តទៀត។

មកទល់ពេលនេះមិនទាន់មានការឆ្លើយតបយ៉ាងណាទេពីសំណាក់ក្រសួងសុខាភិបាលជុំវិញការស្នើរសុំនេះនៅឡើយ។
ម្ចាស់គណនីFacebook មួយមាន ឈ្មោះ Ratana Macchiato បានបង្ហោះសារថា៖ «ទឹកដោះគោនេះហើយ ទារកចូលពេទ្យច្រើនណាស់ ករណីរោគសញ្ញាចេញដូចៗគ្នា មានទាំងប្រទាញមាត់ វៀចមុខ ប៉ោងបង្ហើយ ខ្វះជាតិដែកខ្លាំង ខ្វះគ្រាប់ឈាមក្រហមខ្លាំង»។
Facebook Ratana Macchiato ដដែលបានបន្តថា៖ ក្រុមហ៊ុនបានត្រឹមចូលរួមសោកស្តាយ ? ចុះអាយុជីវិតកូនខ្ញុំបើមានបញ្ហា អ្នកណាទទួលខុសត្រូវ ..? ខំពពោះ ៩ខែ ១០ថ្ងៃ មកបំផ្លាញត្រឹមទឹកដោះគោនិងមែនទេ? នាងបន្តថា៖ ផ្លូវអារម្មណ៍នៃម្ដាយដែលមានកូនរងគ្រោះគឺប៉ះទង្គិចធ្ងន់ធ្ងរណាស់ ទោះបីជាកូនបានធូរស្បើយក៏ដោយ តែវិប្បដិសារីនៅតែមាន មិនគួរណាស្ដាយរើសផលិតផលខុស(បោកប្រាស់ថាផលិតផលសឹង្ហបុរី តែ….) ១០%នៃការគិតគឺតារានាំគ្នាសូត្របាលីថាកូនគេបៅហើយធ្លោសល្អ។
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ម្សុិលមុិញ ក្រុមហ៊ុន នូទ្រីលេត ម៉ាស័រ អិលអឹម(NUTRILATT MASTER LM CO..,LTD) បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា៖ បន្ទាប់ពីទទួលព័ត៌មាននានា ពាក់ព័ន្ធនិងការព្រួយបារម្ភ ពីប្រសិទ្ធភាព និងគុណភាពទឹកគោម៉ាក នូទ្រីលេត Nutrilatt ក្រុមហ៊ុនបានប្រញាប់រូសរាន់ ទាក់ទងទៅរោងចក្រផលិត និងបានយកផលិតផលរបស់ក្រុមហ៊ុនបញ្ជូនទៅមន្ទីរពិសោធន៍ ដោយទទួលបានលទ្ធផលវិភាគមីក្រូជីវសាស្ត្រចំនួន៤ សុទ្ធតែបញ្ជាក់ពីផលិតផលស្តង់ដារ មិនប៉ះពាល់សុខភាព។ ចំណុចនេះក្រុមបិតាមាតា នៃទារក ចង់ដឹងថា តើមន្ទីរពិសោធន៍ទាំង៤នោះចេញលទ្ធផលមក មានអីជាសំអាងស្របតាមក្រសួងសុខាភិបាល ឬមួយក្រុមហ៊ុនបានត្រឹមចេញសេចក្តីជូនដំណឹងជាប្រយោជន៍ ការពារមុខមាត់ក្រុមហ៊ុនដែលលក់ចែកម្សៅទឹកដោះគោ Nutrilatt ដើម្បីទីផ្សារខ្លួនឯង ហើយមិនគិតដល់អាយុជីវិតទារក.? ក្រុមបិតាមាតា នៃទារក សូមអោយខាងក្រុមហ៊ុនបង្ហាញ ភ័ស្តុតាងពិសោធន៍នោះដល់ក្រសួងសុខាភិបាល ឬអតិថិជនបានឃើញ បានដឹងង។
ក្រុមបិតាមាតា នៃទារក សូមអោយអ្នកដទៃទៀតចៀសវាងការប្រើផលិតផលទឹកដោះគោម្សៅ Nutrilatt របស់ក្រុមហ៊ុននូទ្រីលេត ម៉ាស័រ អិលអឹម(NUTRILATT MASTER LM CO..,LTD) ខ្លាចប៉ះពាល់សុខភាពដូចកូនពួកគាត់៕

ដោយ៖សិលា


ចែករំលែក៖