ព័ត៌មានទាន់ហេតុការណ៍៖

ឱក សុគន្ធកញ្ញា បញ្ចេញសារលើកទឹកចិត្តខ្លួនឯងក្រោយជួបព្យុះភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ មិនបានចេញសារតបតទៅឪពុកចំៗរឿង”កូនមិនស្គាល់ឪ” ប៉ុន្តែតារាចម្រៀងឱក សុគន្ធ កញ្ញា បានបញ្ចេញសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយកំពុងតែធ្វើឲ្យអ្នកគាំទ្រកាន់តែយល់ច្បាស់ពីជម្រៅចិត្តនាង។

ឱក សុគន្ធកញ្ញា បានបង្ហោះសារថា “គ្មាន​នរណា​ម្នាក់​ចង់​ដើរ​ទៅ​ជួប​បញ្ហា​នោះ​ទេ.. តែមានពេលខ្លះ បញ្ហា​ទាំង​នោះ​វាមករកយើងដោយមិនដឹងខ្លួន ដូច្នេះ​ពេលជួបបញ្ហា ចូល​អ្នក​កុំឆេវឆាវ តាំងចិត្ត​ឲ្យល្អ ដោះស្រាយ​តាម​សម្រួល​ ធ្វើ​ចិត្ត​រឹងមាំ​កុំទន់ជ្រាយ បញ្ហា​ទាំង​នោះ​និងរសាត់បាត់ទៅតាមពេលវេលា អរគុណ​បញ្ហា​ដែល​បាន​បង្រៀន​ខ្ញុំ​ឲ្យ​រឹតតែ​រឹងមាំ​ឡើង”។
អ្នកគាំទ្រជាច្រើនបានចូលទៅ លើកទឹកចិត្ត និងកោតសរសើរឱក សុគន្ធកញ្ញា ដែលអាចប្រឈមមុខបញ្ហាដែលត្រូវឪពុកចោទប្រកាន់ថា ភ្លេចឪក៏ដោយ។ អ្នកសិល្បករជើងចាស់ជាច្រើនស្នើឲ្យពួកគេស្វែងរកឱកាសជួបជុំជជែកគ្នា​ ដើម្បីបញ្ចប់ការយល់ខុសពីគ្នា។
​គួរបញ្ជាក់ដែរថា ចុងខែមិថុនាកន្លងទៅ លោក ឱក បូនី ដែលគេស្គាល់ថាជា ជាឪពុកបង្កើតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញសារធ្វើឲ្យផ្ទុះកក្រើកខ្លាំងពីទស្សនិកជនពិសេសលើពាក្យថា”កូនមិនស្គាល់ឪ”។​សាររឿងកូនមិនស្គាល់ឪពុករបស់ លោក ឱក បូនី បានចាក់ចំបេះដូងមហាជនឲ្យងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់តារាចម្រៀងឱក សុគន្ធកញ្ញាដែលកំពុងជោគជ័យខ្លាំង និងត្រូវបានគេចាត់ទុកថាជានារីដែលមានសំណាង និងសុភមង្គលពិសេសក្រោយនាងរៀបមង្គលការនិងមានកូនប្រុសម្នាក់។ មិនបានតបសារបកស្រាយទៅកាន់អ្នកគាំទ្រ ឬឪពុកនោះទេបើទោះបីជារឿងនេះកំពុងកក្រើកខ្លាំងក៏ដោយ ៕ដោយ៖វឌ្ឍនា


ចែករំលែក៖