ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា៖ មានករណីវិជ្ជមានចំនួន ០៩នាក់បន្ថែមទៀត ក្នុងចំណោមអ្នកធ្វេីដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត មកដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លេីកទីពីរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលបានជូនព័ត៌មានបន្តថា៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារការចម្លងវីរុសដ៏កាចសាហាវនេះ ឲ្យបានខ្ជាប់ខ្ជួន ហេីយបុគ្គលដែលកំពុងធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ ទាំងអស់ ត្រូវគោរពតាមវិធានការនៅដាច់ដោយឡែកនេះ ឲ្យបានល្អ ចៀសវាងការចម្លងបន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត ដេីម្បីការពារការចម្លងនៅក្នុងសហគមន៍៕
ដោយ៖សិលា