ភ្នំពេញ៖ សូមយុវជនទាំងអស់គ្នា និយាយថាទេ ចំពោះគ្រឿងញៀន និងរួមគ្នាលុបបំបាត់ អោយអស់ពីសង្គមស្អាតស្អំ។
សូមបញ្ជាក់ថា៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី, ជួញដូរ១៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៩នាក់។
បើតាមរបាយការណ៍ បានឲ្យដឹងថា ៖ លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,៧៩០ករណី ឃាត់មនុស្ស១១,៥០៦នាក់ (ស្រី៧៣១នាក់)។
គ្រឿងញៀនបំផ្លាញអនាគត សុខភាព របស់យើង ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ក្នុងនាមជាពលរដ្ឋល្អ៕ដោយ៖សិលា