ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Havertz ពិចារណាផ្លាស់ប្តូរទៅកាន់ក្លឹបដែលមានកៅអីChampions League

ចែករំលែក៖

កីឡាអន្តរជាតិ៖ ខ្សែបម្រើ Kai Havertz របស់ក្លឹប Bayer Leverkusen នឹងពិចារណាការផ្លាស់ប្តូរទៅកាន់ក្លឹបដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ដោយក្លឹបដែលរូបគេលេងបច្ចុប្បន្នមិនមានកៅអីក្របខ័ណ្ឌកំពូលនេះទេនៅរដូវកាលក្រោយ នេះបើយោងតាម BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ។

កីឡាករអន្តរជាតិអាល្លឺម៉ង់វ័យ២១ឆ្នាំរូបនេះចង់ចាកចេញពីក្លឹបនៅBundesliga នៅរដូវក្តៅនេះ ហើយមានទំនាក់ទំនងជាមួយក្លឹប Chelsea និង Real Madrid ទោះបីជា Kai Havertz ចង់លេងនៅក្នុងការប្រកួតប្រជែងនៅអឺរ៉ុបក៏ដោយក៏មិនទាន់មានក្លឹបណាមួយច្បាស់លាស់ថានឹងចង់បានកីឡាកររូបនេះនៅឡើយទេ

ក្រុមតោខៀវ Chelsea ដែលធ្វើជាម្ចាស់ផ្ទះយកឈ្នះ Norwich ១ទល់០នៅថ្ងៃអង្គារនេះឈរនៅលេខ ៣ ក្នុងតារាង Premier League ប៉ុន្តែនាំមុខក្រុមលេខLeicester និងលេខManchester United កំពុងប្រជែងកៅអីChampions League នេះដែរ ដូច្នេះមានតែក្រុមជាប់ចំណាត់ថ្នាក់កំពូលទាំង៤ ប៉ុណ្ណោះដែលនឹងមានសិទ្ធិចូលរួមប្រកួតក្របខ័ណ្ឌ Champions League ហើយការចង់ទៅលេងនៅ Chelsea របស់កីឡាករ Kai Havertz ក៏នឹងត្រូវពិចារណាដែរ។

កាលពីខែមុនគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampardបាននិយាយថា Havertz ជាកីឡាករកំពូលម្នាក់ ប៉ុន្តែមិនដេញថ្លៃណាមួយឡើយ។ Havertz ដែលអាចលេងជាខ្សែប្រយុទ្ធផងដែរនោះនៅសល់រយៈពេល២ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ និងរកបាន១៧គ្រាប់ក្នុងការបង្ហាញខ្លួន៤៣ប្រកួតសម្រាប់ Leverkusen នៅរដូវកាលនេះ។បច្ចុប្បន្នក្រុម Leverkusen ដែលកីឡាកររូបនេះកំពុងលេងនៅក្នុងចំណាត់ថ្នាក់លេខដោយបានបាត់បង់កៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ហើយ។ ប៉ុន្តែពួកគេមានប្រៀបក្នុងលទ្ធផល ៣-១ លើក្រុម Rangers កាលពីប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Europa League ដែលគ្រោងនឹងបញ្ចប់នៅខែសីហា ៕ដោយ៖ភារៈ

 


ចែករំលែក៖