ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនត្រាបុករបងផ្ទះប្រជាពលរដ្ឋដាច់កាឡេកង់ទៅមុខលែងរួច

ចែករំលែក៖

​ភ្នំពេញ​ ៖រថយន្តមួយគ្រឿងបើកលឿនជ្រុលទៅបុករបង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ដាច់​កាឡេ​កង់​ទៅមុខ​លែងរួច​។​

​ហេតុការណ៍នេះកើតឡើងនៅម៉ោង ២ និង​៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​សង្កា​ត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តតូយ៉ូតា​ធុន​ត្រា​​ពណ៌​ខ្មៅ​​ពាក់​ស្លាកលេខ ភ្នំពេញ 2M-4571 ធ្វើដំណើរតាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើតមក​លិច​ ខណៈមកដល់ចំណុចកើតហេតុបាន​ជ្រុល​ចង្កូត​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋបណ្តាលឲ្យរថយន្តដាច់កាឡេកង់ទៅមុខលែងរួច​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​មកដល់​បានឲ្យភាគីទាំងពីរសម្របសម្រួលគ្នាដោយ​ម្ចាស់​រថយន្ត​ចេញថ្លៃ​ចំណាយ​ក្នុងការ​ជួសជុល​ដើម្បី​បញ្ចប់រឿង ហើយ​សមត្ថកិច្ច​ប្រគល់​រថយន្ត​ឲ្យ​ទៅ​ម្ចាស់​​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ជ្រោយពេជ្រ


ចែករំលែក៖