កីឡាអន្តរជាតិ៖កីឡាការិនីវាយតឺន្នីស Johanna Konta ដែលបច្ចុប្បន្នកំពុងឈរលំដាប់លេខមួយរបស់ប្រទេសអង់គ្លេសនឹងលេងនៅក្នុងការប្រកួតបើកឆាកនៅពេលដែលកម្មវិធី WTA Tour ចាប់ផ្តើមឡើងវិញនៅខែសីហាខាងមុខ។
សម្រាប់ព្រឹត្តិការណ៍នៅលើទីលានវាយតឺន្នីសនៃកម្មវិធីខាងលើនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែសីហាឆ្នាំ២០២០ ដែលជាការវិលត្រឡប់នៃកីឡាវាយតឺន្នីសលំដាប់កំពូលបន្ទាប់ពីកីឡាអាជីពនេះត្រូវបានផ្អាកកាលពីខែមីនាដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ មានកីឡាការិនី៥នាក់ហើយក្នុងចំណោម២០នាក់ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេលើពិភពលោកមានឈ្មោះលេងក្នុងកម្មវិធី WTA Tour មួយនេះ។
កាលពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open កាលពីឆ្នាំ២០១៩ Johanna Konta ក៏ធ្លាប់បានចូលរួមប្រកួតជាមួយម្ចាស់ជើងឯកពិភពលោក Wimbledon ក្នុងកម្មវិធី Palermo Ladies Open ។
សូមបញ្ជាក់ថា ការប្រកួតចុងក្រោយរបស់កីឡាការិនី Johanna Kontaគឺជាការបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយចាញ់កីឡាការិនី ម៉ារីប៊ូស កូកា នៅក្នុងព្រឹត្តិការណ៍ Monterrey Open ធ្វើឲ្យនាងខកខានមិនបានចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ដំណើរឆ្ពោះទៅរកពានរង្វាន់កីឡាវាយតឺន្នីសផ្នែកស្ត្រីលំដាប់ពិភពលោកនោះទេ ៕ដោយ៖ភារៈ