ព័ត៌មានទាន់ហេតុការណ៍៖

កីឡាអត្តពលកម្មអន្តរជាតិនឹងវិលត្រឡប់មកវិញនៅខែសីហា

ចែករំលែក៖

កីឡាអន្តរជាតិ៖ ទីបំផុតកីឡាអត្តពលកម្មអន្តរជាតិនឹងចាប់ផ្តើមនៅខែសីហាក្រោយពីវិបត្តិកូវីដ-១៩។ យោងតាមគណៈកម្មការអត្តពលកម្មពិភពលោកបានឲ្យដឹងថា ការឈប់សម្រាករយៈពេលជាង៣ខែកន្លងទៅនេះនឹងបើកសម្ពោធការប្រកួតកម្មវិធី Continental Tour របស់ខ្លួននៅប្រទេសទួរគីនៅថ្ងៃទី១១ ខែសីហាបន្ទាប់ពីការពន្យារពេលដោយសារកូវីដ- និងការពន្យាពេលនៃព្រឹត្តិការណ៍កីឡាពិភពលោកនៅពាក់កណ្តាលឆ្នាំដំបូងនេះ

បន្ទាប់មកការប្រកួតរយៈពេលថ្ងៃនឹងផ្លាស់ទៅប្រទេសហុងគ្រី, ជប៉ុន, ប៉ូឡូញ, សាធារណរដ្ឋឆែក, ក្រូអាត និងកេនយ៉ាមុនពេលមកដល់ទីក្រុងណានជីងភាគខាងកើតនៃប្រទេសចិន

គណៈគ្រប់គ្រងកីឡាអត្តពលកម្មពិភពលោកក៏បានធ្វើបច្ចុប្បន្នភាពអត្តពលិករបស់ខ្លួនផងដែរដោយបានបញ្ជាក់ថាទីក្រុងអាតែប្រទេសក្រិចនឹងមានរៀបចំកម្មវិធីរត់ម៉ារ៉ាតុងនៅថ្ងៃទី៧ខែវិច្ឆិកា កាលបរិច្ឆេទថ្មីនេះត្រូវ បានកំណត់ផងដែរសម្រាប់ការរត់ម៉ារ៉ាតុងនៅប៉ារីស នៅថ្ងៃទី១៥ ខែវិច្ឆិកា ខណៈដែលកម្មវិធីប្រណាំងអត្តពលកម្មរត់ម៉ារ៉ាតុងនៅទីក្រុងឈីកាហ្គោ និងនៅទីក្រុងតូរ៉ុនតូ ដែលគ្រោងសម្រាប់ខែតុលាត្រូវបានលុបចោលដោយសារតែបញ្ហាសុខភាពសាធារណៈ ៕ដោយ៖ភារៈ


ចែករំលែក៖