ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន​៖ ​សួន​មេអំបៅ​ធំជាងគេ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នឹងកើតឡើងក្នុងខេត្តសៀមរាប​

ចែករំលែក៖

ខេត្តសៀមរាប៖ ពិតជាអស្ចារ្យមែនម​ជ្ឃ​មណ្ឌល​សួន​មេអំបៅ​បន្ទាយស្រី​ក្នុង​ខេត្តសៀមរាប មាន​មេអំបៅ​រាប់លាន​ក្បាល​នៅក្នុង​សួនផ្កា​ដ៏​ស្រស់ស្អាត​ និង​ជា​សួន​មេអំបៅ​ធំជាងគេ​បង្អស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១៦ ខែកក្កដានេះ​។
​សួន​មួយនេះ មាន​មេអំបៅ​ជាច្រើន​ប្រភេទ ដែល​សុទ្ធតែជា​ប្រភេទ​ពូជ​មេអំបៅ​នៅក្នុង​ស្រុក​។ ពេលវេលា​ល្អ​បំផុត​សម្រាប់​ទស្សនា​សត្វ​មេអំបៅ​នេះ គឺ​ពេលព្រឹក ព្រោះ​វា​ចេញមក​ក្រេប​លំអងផ្កា​។ ចំណែកឯ​ពេល​ថ្ងៃ និង​ពេល​ល្ងាច មិនសូវមាន​មេអំបៅ​ចេញមកក្រៅ​នោះទេ​។​
បើតាម​ក្រសួងបរិស្ថាន សត្វ​មេអំបៅ​ជា​ប្រភេទ​សត្វល្អិត​មួយ​ប្រភេទ​ដែលមាន​លក្ខណៈពិសេស​ជាច្រើន និង​មាន​ពណ៌​ចម្រុះ​យ៉ាង​ស្រស់ស្អាត​។ សត្វ​មេអំបៅ​អាច​ដឹង​ក្លិន​តាមរយៈ​ជើង​របស់​វា ពីព្រោះ​វា​មាន​ប្រដាប់​ស្រង់ក្លិន ដែល​អាចឱ្យ​វា​អាច​ភ្លក់​រសជាតិ​ចំណី​បានពេល​វា​ទំ​ពីលើ​។ ចំណែកឯ​ប្រ​មោយ​របស់​មេអំបៅ មាន​នាទី​សម្រាប់​ស្រង់​វិ​ញ្ញា​ញ​ពិ​បរិយាកាស​នៅ​ជុំវិញខ្លួន​វា​ដើម្បី​ស្វែងរក​គូ​បង្ក​កំណើត​។ មេអំបៅ​មាន​ស្លាប​ចំនួន​៤ ស្រកា​ល្អិតៗ​កោង​។​
​លក្ខណៈពិសេស​របស់​មេ​អំបៅ​មួយទៀត​គឺ ប្រ​មោយ​ច្រមុះ​របស់​វា ប្រើ​សម្រាប់​ស៊ី​ចំណី ក្រេប​ទឹកដម​ផ្កា និង​រសជាតិ​ប្រៃ​ផ្សេងៗ​ដែលមាន​សារៈសំខាន់ នៅពេល​រុក្ខជាតិ​ផ្កា​រោយ​លំអង។

​សូមបញ្ជាក់ថា ក្រៅពី​ដើរ​ទស្សនា​មេអំបៅ ទេសចរ​អាច​សិក្សា​ស្វែងយល់​អំពី​ផលប្រយោជន៍​នៃ​ការអភិរក្សសត្វ​មេអំបៅ និង​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​សហគមន៍​នេះ​៕ដោយ៖ស សម


ចែករំលែក៖