ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តព្រះសីហនុបង្ក្រាបទីតាំងធ្វើអាជីវកម្មផ្លូវភេទ៣កន្លែងឃាត់មនុស្សប្រុសស្រី៣១នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា នៅមុនពាក់កណ្តាលអធ្រាត្រយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឆ្មក់ចូលបង្រ្កាបទីតាំងអាជីវកម្មបនពេស្យាចារ(អាជីកម្មផ្លូវភេទ) ខុសច្បាប់ចំនួន៣កន្លែង ស្ថិតនៅផ្ទះសំណាក់យីហោ យិងប៊ិន ពូអៀក អុីចាន់  ស្ថិតក្នុងក្រុម៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ( ចំណុចភ្នំខៀវ) ឃាត់ខ្លួនជនពាក់ព័ន្ធ ក្នុងករណីនេះចំនួន ៣១នាក់(ប្រុស១៦ នាក់ និងស្រី១៥នាក់) ក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាមនិងជនជាតិរុស្សុីព្រមទាំងដកហូតបានសម្ភារ វត្ថុតាងសម្រាប់បម្រើសេវាផ្លូវភេទមួយចំនួនធំ។

បច្ចុប្បន្ន ជនពាក់ពន្ធ័ទាំង៣១នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖