ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៉េកាំង​៖ សហរដ្ឋអាមេរិក​ នឹង​ចាត់ទុក​ប្រជាជន​ចិន​ទាំង​១,៤​ពាន់​លាន​នាក់​ជាស​ត្រូវ ហើយនេះជាទង្វើ​ប្រឆាំងនឹង​ឆន្ទៈ​ប្រជាជន

ចែករំលែក៖

អន្តរជាតិ៖ សហរដ្ឋអាមេរិកនឹងចាត់ទុកប្រជាជនចិនទាំង,ពាន់លាននាក់ជាសត្រូវ បើក្រុងវ៉ាស៊ីនតោនរឹងរូសបន្តផែនការហាមសមាជិកបក្សកាន់អំណាចចិនទាំងអស់ចូលទឹកដីអាមេរិក ហើយក្រុងប៉េកាំងនិយាយថាទង្វើនេះក៏ប្រឆាំងនឹងឆន្ទៈប្រជាជនផងដែរ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេស អះអាងថ្មីៗនេះ

អ្នកនាំពាក្យក្រសួងការបរទសចិន អ្នកស្រី Hua Chunying  បញ្ជាក់បែបនេះ នៅថ្ងៃទី ១៧ ខែកក្កដាក្នុងសន្និសីទព័ត៌មាន ដែលដកស្រង់ចុះផ្សាយដោយកាសែតហុងកុង South China Morning Postថា «​ប្រសិនបើរបាយការណ៍នេះ គឺជាការពិតមែននោះ សហរដ្ឋអាមេរិកកំពុងជ្រើសរើសជំហរប្រឆាំងនឹងប្រជាជនចិនទាំង ,ពាន់លាននាក់​»​

អ្នកស្រី បន្តថា«​នេះនឹងប្រឆាំងចំពោះឆន្ទៈរបស់ប្រជាជននៃប្រជាជាតិទាំងពីរ ហើយប្រឆាំងនឹងចរន្តនៃសតវត្សរ៍ទី២១ផងដែរ វាគឺជារឿងគួរឲ្យអស់សំណើចបំផុត​»​

មែនទែនទៅ ការហាមឃាត់នេះ មានន័យថា សមាជិកជិត ៩២លាននាក់របស់បក្សកុម្មុយនីស្តដែលមានអាយុកាល៩៩ឆ្នាំនេះ នឹងលែងអាចចូលទឹកដីអាមេរិកបានតទៅទៀតហើយ មន្ត្រីបក្សទាំងនេះ គឺមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលរាប់ចាប់តាំងពីមន្ត្រីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់កំពូល

ក្នុងសន្និសីទព័ត៌មានដដែល អ្នកស្រីអ្នកនាំពាក្យ Hua ពន្យល់ថា បក្សកុម្មុយនីស្ត គឺចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមចិន ហើយបានរួមចំណែកយ៉ាងសំខាន់សម្រាប់ភាពជោគជ័យរបស់ប្រជាជាតិមួយនេះ

ត្រង់ចំណុចនេះ អ្នកស្រីនិយាយដូច្នេះថា«​ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត ប្រជាជនចិនទទួលបានឯករាជ្យ សេរីភាព និងការរំដោះផ្លូវឆ្ពោះទៅកាន់លទ្ធិសង្គមនិយមរបស់ចិន ពុំគ្រាន់តែជួយប្រជាជនចិនងើបផុតពីភាពក្រីក្រប៉ុណ្ណោះទេ តែវាក៏បានធ្វើវិភាគទានយ៉ាងធំធេងដល់វឌ្ឍនភាពរបស់មនុស្សជាតិផងដែរ​»​

សូមជម្រាបថា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍កំពុងត្រួតពិនិត្យលើគម្រោងការមួយ ដែលនឹងហាមឃាត់ការធ្វើដំណើរចូលទឹកដីសហរដ្ឋអាមេរិកពីសំណាក់សមាជិកបក្សកុម្មុយនីស្តចិន(CPC) យ៉ាងណា ទាក់ទិនដំណឹងនេះ ទីក្រុងប៉េកាំង បានហៅទង្វើរបស់ក្រុងវ៉ាស៊ីនតោនថាគួរឲ្យអស់សំណើច

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រសួងការបរទេសអាមេរិ បានប្រកាសថាខ្លួននឹងដាក់បម្រាមលើទិដ្ឋាការរបស់មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់បក្សកុម្មុយនីស្តចិន ដែលខ្លួនចាត់ទុកថា ទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សប្រឆាំងជនមូស្លីក្នុងតំបន់ស្វយ័ត Xinjiang ៕ដោយ៖ស តារា


ចែករំលែក៖