ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អមនិងប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនជនសង្ស័យ៦នាក់ករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

   ភ្នំពេញ៖ ជនសង្ស័យ៦នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមនិងប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន។

សមត្ថកិច្ចបានឲ្យដឹងថា  កាលពីវេលាម៉ោង២៣ និង០០នាទីថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវលេខ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម កម្លាំងប៉ុស្តិ៍បានឃាត់ជនសង្ស័យ៣នាក់៖ ១-ឈ្មោះ​ វត្ត លិច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  , ២-ឈ្មោះ​ បៀន ម៉េងជូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  , ៣-ឈ្មោះ​ កែន វាហោ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ដកហូតម្សៅក្រាមពណ៌សថ្លា២កូនថង់តូច ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ១គ្រឿង)។

នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃ ខែ ឆ្នាំដដែល ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបានឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ថែមទៀតករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ក្នុងភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនសង្ស័យទី១-ឈ្មោះ​ ប៉ិច សារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  , ២-ឈ្មោះ​ ឯក ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  , ៣-ឈ្មោះ​ វណ្ណា នួន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  (ពិនិត្យទឹកនោម)។ 

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី ៕

 

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖