ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ធ្វើឱ្យផ្ទះប្រជាពលរដ្ឋ១៦ខ្នងដួលរលំនិងរបើកដំបូលនៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នងត្រូវបានដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បោកបក់កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងឃុំកំពង់អំពិល ស្រុករំដួល។

យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុករំដួលបានឱ្យដឹងថា ផ្ទះរងគ្រោះទី១មានឈ្មោះ សាយ សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងពោន សង់អំពីឈើទំហំ៨ម៉ែត្រគុណនឹង៨ម៉ែត្រ ប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន៥០ សន្លឹក។ ផ្ទះទី២ជារបស់ឈ្មោះផន ជឹម ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់ពីឈើ មានទំហំ ៧ម៉ែត្រគុណនិឹង៨ម៉ែត្រប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន៤០០ សន្លឹក។

៣. ផ្ទះរបស់ឈ្មោះនាង សាគុន ភេទប្រុស អាយុ៥៣ ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់អំពីឈើ មានទំហំ ៧ម៉ែត្រ×៨ម៉ែត្រប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន២០០ សន្លឹក។៤-ផ្ទះរបស់ឈ្មោះប៉ែន ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់ពីឈើទំហំ៧ម៉ែត្រ×៨ម៉ែត្រប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន១៥០ សន្លឹក។៥-ផ្ទះរបស់ឈ្មោះប៉ែន ឈាន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់ពីឈើទំហំ៧ម៉ែត្រ×៨ម៉ែត្រ ប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន១៥០សន្លឹក។៦-ផ្ទះឈ្មោះកុយ ភារី ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់ពីឈើទំហំ៧ម៉ែត្រ×៨ម៉ែត្រប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន១០០សន្លឹក។ 

៧-ផ្ទះរបស់ឈ្មោះកុល សាវី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់ពីឈើទំហំ៧ម៉ែត្រ×៨ម៉ែត្រប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន១០០ សន្លឹក។៨-ផ្ទះរបស់ឈ្មោះសៅ សុខី ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់ពីឈើទំហំ៧ម៉ែត្រ×៨ម៉ែត្រប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន១០០ សន្លឹក។

៩-ផ្ទះរបស់ឈ្មោះអ៉ឹម បូរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់ពីឈើទំហំ៧ម៉ែត្រ×៨ម៉ែត្រប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន៦០ សន្លឹក។១០-ផ្ទះរបស់ឈ្មោះព្រាប ទុំ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់ពីឈើទំហំ៧ម៉ែត្រ×៨ម៉ែត្រ ប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន៨០សន្លឹក។

១១-ផ្ទះរបស់ឈ្មោះអ៊ុក សុធារី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់ពីឈើទំហំ៦ម៉ែត្រ×៧ម៉ែត្រប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន១០ សន្លឹក។១២-ផ្ទះរបស់ឈ្មោះអុត ម៉ៅ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់ពីឈើទំហំ៧ម៉ែត្រ×៧ម៉ែត្រ ប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន៣០សន្លឹក។

១៣-ផ្ទះរបស់ឈ្មោះអ៉ឹម ផន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់ពីឈើទំហំ៧ម៉ែត្រ×៨ម៉ែត្រប្រក់ក្បឿង បានរបើកក្បឿងអស់ចំនួន២០ សន្លឹក។១៤-ផ្ទះរបស់ឈ្មោះគឹម ស៊ីថា ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងពោន ផ្ទះសង់ពីឈើទំហំ៧ម៉ែត្រ×៨ម៉ែត្រ ប្រក់ក្បឿង បានទ្រេតទាំងស្រុង។១៥-ផ្ទះរបស់ឈ្មោះប្រាក ផន ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិស្វាយរលំ ឃុំកំពងអំពិល ធ្វើអំឈើប្រក់ក្បឿងមានទំហំ៨ម៉ែត្រ×៧ម៉ែត្ររបើកក្បឿង៦០សន្លឹក។១៦-ផ្ទះឈ្មោះទិត្យ សឿន ភេទស្រី អាយុ៦៥ឆ្នាំរស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល សង់ពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទំហំ៧ម៉ែត្រ×៦ម៉ែត្របណ្តាលអោយលោតចេញពីជើងសសរ។

ករណីភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់នេះមិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេ ៕យឹម សុថាន


ចែករំលែក៖