ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តរ៉េវហ្វ័របេីកបុុកម៉ូតូរងរបួសបាក់ជើងម្ខាងហេីយព្យាយាមបេីករត់ត្រូវសមត្ថកិច្ចឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបេីករថយន្តលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសអ្នកជិះម៉ូតូរងរបួសបាក់ជេីងម្ខាងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០​ ខែកក្កដា​  ឆ្នាំ២០២០​ នៅចំណុចមុខវត្តទួលទំពូង​ តាមបណ្តោយផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលទំពូង១​ ខណ្ឌចំការមន​ ហេីយជនបង្កបានព្យាយាមបេីករថយន្តគេចចេញពីការទទួលខុសត្រូវរហូតមកដល់ផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ក៏ត្រូវសមត្ថកិច្ចដេញឃាត់បាន។ 

តាមសាក្សីនៅកន្លែងកេីតហេតុបាន​ ឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ពណ៌ខ្មៅ​  ពាក់ស្លាកលេខពោធិ៍សាត់1J -8595 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកRAV4 ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ2G -0328 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកេីតទៅលិចហេីយបានបត់ឆ្វេងបំណងទៅផ្លូវលេខ១៣៥ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរបួសបាក់ជេីងខាងឆ្វេង។ 

សាក្សីដដែលបានបន្តថា​ ភ្លាមនោះជនសង្ស័យបានព្យាយាមបេីករថយន្តគេចខ្លួនរហូតទៅដល់ផ្លូវលេខ២៧១​ ជិតនិងមន្ទីរពេទ្យរុស្ស៊ីក៏ត្រូវសមត្ថកិច្ចដេញឃាត់បានតែម្តង​ ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ដោយឡែកម្ចាស់រថយន្តនិងរថយន្តរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖