ភ្នំពេញ៖ នារីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បានរត់ឡើងទៅលើស្ពានព្រះមុនីវង្ស (ច្បារអំពៅចាស់)លោតទឹកសម្លាប់ខ្លួនសំណាងល្អបានបងប្អូនប្រជាពលរដ្ឋឃើញចុះហែលទឹកជួយស្រង់ឡើងលើគោកវិញ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩៖១៥នាទីយប់ថ្ងៃចន្ទទី ២០ ខែកក្កដា ឆ្នាំ ២០២០ នៅនឹងក្រោមស្ពាន ច្បារអំពៅចាស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនមុនពេលកើតហេតុគេបានឃើញនារីម្នាក់មិនដឹងជាមានវិបត្តិអ្វីបានរត់ឡើងលើស្ពាន ច្បារអំពៅចាស់យ៉ាងលឿន រួចក៏លោតចុះមកក្នុងទឹកទន្លេរភ្លាមៗនោះ ក៏មានប្អូនប្រុស២ នាក់ ឃើញមានមនុស្សលោតទឹកសម្លាប់ខ្លួន បានចុះហែលទឹកទៅចាប់ទាញជនរងគ្រោះ ស្រង់មកលើគោកវិញ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបានទាក់ទងទៅក្រុមគ្រួសារ មកនាំនារីដែលលោតទឹលសម្លាប់ខ្លួននោះត្រឡប់ទៅផ្ទះវិញ៕ជ្រោយពេជ្រ