ព័ត៌មានទាន់ហេតុការណ៍៖

ដំរីអាយុប្រមាណ៥០ឆ្នាំ ត្រូវបានស្លាប់ ឯម្ចាស់ដេកអោបយំទាំងអាឡោះអាល័យ

ចែករំលែក៖

មណ្ឌលគិរី ៖ដំរីចំណាស់មួយក្បាលត្រូវបានស្លាប់ដោយមិនទាន់ដឹងមូលហេតុ ឬអាចដោយសារតែវាឈឺស្លាប់ខណៈដំរីមួយក្បាលនេះត្រូវបានគេអោយដឹងថាមានអាយុប្រមាណ ៥០ឆ្នាំ។ ការស្លាប់របស់ដំរីចំណាស់មួយក្បាលបានធ្វើអោយម្ចាស់របស់វាដែលជាជនជាតិដើមភាគតិច “ព្នង” មានការសោកស្តាយស្រណោះយ៉ាងខ្លាំងហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

គួរបញ្ជាក់ផងដែរថា ដំរីខាងលើមានឈ្មោះថា ខាំឃឺន វាបានស្លាប់នៅចំណុចអូរប៉ាយ ភូមិពូរ៉ាពេតបច្ចុប្បន្នម្ចាស់របស់វាបានបោះតង់និងធ្វើបុណ្យតាមប្រពៃណីជនជនជាតិដើមភាគតិច ”ព្នង”៕

ដោយ៖ស សម


ចែករំលែក៖