ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតអឺរ៉ុបអនុម័តកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ច​មានទឹកប្រា់​៧៥០ ពាន់លានអឺរ៉ូ

ចែករំលែក៖

អន្តរជាតិ៖ ក្រោយកិច្ចពិភាក្សា​យ៉ាងតានតឹងនៅទីក្រុង Brussels ប្រទេសជាសមាជិក​សហគមន៍អឺរ៉ុប​​បានឈានដល់កិច្ចព្រមព្រៀងស្តីពីមូលនិធិមានទឹកប្រាក់ដល់ទៅ ៧៥០ពាន់លានអឺរ៉ូ​ដើម្បីជួយដល់សេដ្ឋកិច្ច​ប្រទេសជាសមាជិក ក្រោយរងផលប៉ះពាល់ដោយសារកូវីដ-១៩។
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Charles Michel បានបញ្ជាក់ថា​​ កិច្ចព្រមព្រៀងខាងលើ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អឺរ៉ុបទាំងមូល​ ក្នុងពេលប្រទេសទាំងអស់ត្រូវការជាចាំបាច់ដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួន។
​លោក​Charles Michel បានប្រកាសនៅក្នុងសន្និសីទកាសែត​នាថ្ងៃទី​២១ខែកក្កដា ថា​«យើងធ្វើបានហើយ អឺរ៉ុបពិតជាខ្លាំង! អឺរ៉ុបបានឯកភាពគ្នា។ កិច្ចពិភាក្សាកន្លងមកពិតជារឿងដ៏លំបាក​សម្រាប់អឺរ៉ុបទាំងមូល តែយើងបានឆ្លងផុត»។
កិច្ចពិភាក្សា ស្តីពីមូលនិធិសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី​១៧​ខែកក្កដា មកទល់ថ្ងៃទី​២១ខែកក្កដា ទើបឈានដល់កិច្ចព្រមព្រៀង។ កិច្ចប្រជុំពិភាក្សា​ខាងលើមានរយៈពេលយូរបំផុត​របស់អឺរ៉ុប​។
ក្នុងចំណោមប្រាក់ទាំងនោះ មាន​៣៩០ពាន់លានអឺរ៉ូ​​គឺជាប្រាក់ជំនួយ​ គឺបានធ្លាក់ចុះ​ពី​គម្រោងពេលដំបូងមានដល់ទៅ​៥០០ពាន់លានអឺរ៉ូ ។

អឺរ៉ុប​រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែកូវីដ​-១៩ បានធ្វើឲ្យប្រទេសក្នុងតបន់អឺរ៉ុបត្រូវប្រកាសអាសន្ន បិទព្រំដែន ខាតបង់សេដ្ឋកិច្ចយ៉ាងខ្លាំង ៕ដោយ៖ធី រីណា


ចែករំលែក៖