ព័ត៌មានទាន់ហេតុការណ៍៖

ចិនត្រៀមវាយបកអាមេរិកដោយបិទស្ថានកុងស៊ុលអាមេរិក នៅទីក្រុងវូហាន

ចែករំលែក៖

អន្តរជាតិ៖ ភាពតានតឹងនៅក្នុងទំនាក់ទំនងការបរទេសរវាង ទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនកាន់តែតានតឹងខ្លាំងឡើង​ក្រោយពេល អាមេរិក​ស្នើឲ្យបិទទ្វារស្ថានកុងស៊ុលរបស់ចិននៅក្នុងទីក្រុង Houston។
សារព័ត៌មាន រ៉យទ័រ បានដកស្រង់ប្រភពព័ត៌មាន​ពី​ប្រទេសចិន បានឲ្យដឹងថា ចិនបានត្រៀមវាយបកទៅលើអាមេរិកវិញដោយ បិទស្ថានកុងស៊ុលអាមេរិកនៅទីក្រុងវូហាន ប្រទេសចិនផងដែរ​ ។ សកម្មភាពខាងលើ នឹងធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងថែមទៀត។ ទីក្រុងប៉េកាំងបានចាត់ទុកសកម្មភាពខាងលើរបស់អាមេរិកគឺជាសកម្មភាពឌឺដង​បំពានច្បាប់អន្តរជាតិ។
ក្រោយប៉ុន្មានម៉ោងដែលអាមេរិក ស្នើឲ្យបិទទ្វារស្ថានកុងស៊ុល ចិនបានស្នើដល់ក្រុមនិស្សិតចិន ដែលកំពុងសិក្សានៅអាមេរិកត្រូវតែប្រុងប្រយ័ត្ន អាចប្រឈមនិងបញ្ហា ជាច្រើន ។ តាមការប្រកាសរបស់ក្រសួងការបរទេសចិន​បានបញ្ជាក់ថា​សកម្មភាព ខាងលើរបស់អាមេរិក គឺសំដៅទៅលើក្រុមនិស្សិតចិន​ កំពុងសិក្សានៅអាមេរិក អាចរងគំនាបខ្លាំង។
វិវាទរវាងអាមេរិក និងចិន កាន់តែខ្លាំងឡើង​​លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ចនយោបាយ យោធា កិច្ចការបរទេស​។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការវិវាទ​កើតចេញ ពីការរីកចម្រើន​របស់ចិន ធ្វើឲ្យអាមេរិកភ័យ ខ្លាចបាត់បង់មហាអំណាចទីមួយលើពិភពលោក ទើប អាមេរិក រកគ្រប់មធ្យោបាយ កាត់បន្ថយឥទ្ធិពល និងការរីកចម្រើន​របស់ចិន៕ ដោយ៖ធីរីណា


ចែករំលែក៖