ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បេីករថយន្តទាំងមេឃភ្លៀងខ្លាំងរួមនឹងភ្នែកមីញ៉ូបមេីលមិនសូវច្បាស់​ផងជ្រុលចង្កូតទៅបុករបាំងថ្មបាក់អស់១កង់

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីម្នាក់បេីករថយន្តម៉ាកតូយ៉ូតាព្រូស​ទាំងមេឃកំពុងភ្លៀងខ្លាំង​ រួមនិេងភ្នែករបស់គាត់មីញ៉ូបមេីលមិនសូវច្បាស់ផងនោះ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យបាក់អស់១កង់​ ឯរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ​ ។ 

  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង០៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅចំណុចមុខអគារភ្លោះ​ (មជ្ឈមណ្ឌល​ 

ព្រីងផ្លាស្សា​ ) តាមបណ្ដោយផ្លូវព្រះនរោត្ដម​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

  បេីតាមសម្ដីនារីម្នាក់វ័យប្រហែល២០ឆ្នាំ​ ជាអ្នកបើករថយន្តបង្កម៉ាក​ តូយ៉ូតា​ព្រូស​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 2AI -7811 បានប្រាប់ឲ្យដឹងថា​ រូបគាត់បានធ្វេីដំណេីរចុះពីលេីស្ពានក្បាលថ្នល់​ មកផ្លូវព្រះនរោត្ដម​ក្នុងទិសដៅពីត្បូងទៅជេីង​ ហេីយរូបគាត់មានបញ្ហាភ្នែកមីញ៉ូបរួមទាំងមេឃកំពុងភ្លៀងខ្លាំងផង​ ក៏មេីលផ្លូវមិនសូវឃេីញជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់​ ឯរថយន្តរងការខូចខាត​ និងធ្វេីឲ្យរូបគាត់របួសដៃតិចតួច។ 

    ក្រោយមក​ នារីខាងលេីបានទុករថយន្តបង្កនៅកន្លែងកេីតហេតុហេីយចេញទៅបាត់​ ។ បន្ទាប់មកទេីបមានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍​ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖