ព័ត៌មានទាន់ហេតុការណ៍៖

បូឡាវី​ពន្យារពេលបោះឆ្នោតជាលើកទីពីរ ដោយសារតែកូវីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ មន្ត្រីរដ្ឋាភិបាលបូឡាវី បានប្រកាសឲ្យដឹងថា ប្រទេសនេះ​បានសម្រេច​ពន្យារពេលបោះឆ្នោតជាលើកទីពីរ​ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩​។ តាមគម្រោងការពន្យារពេលរហូតដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ​២០២០ ។
សារព័ត៌មាន​AFPបានផ្សាយថា ​ការបោះឆ្នោតនៅក្នុងប្រទេសបូឡាវី​ ពេលដំបូង​ឡើងគម្រោងរៀបចំឡើងនៅខែ ឧសភា ប៉ុន្តែក្រោយមកបានពន្យារដល់ថ្ងៃទី​៦ខែកញ្ញា ក្រោយប្រទេសនេះបាន ដាក់បម្រាមគោចរ​​ប្រឆាំងកូវីដ​-១៩ ។
ការសម្រេចពន្យារពេល បោះឆ្នោតជាលើកទីពីរ ក្រោយពេល ប្រធានាធិបតីបណ្តោះអាសន្ន​លោក Bolivia Jeanine Anez ធ្វើតេស្ត មានលទ្ធផល វិជ្ជមានចំពោះកូវីដ​-១៩។ ជាមួយគ្នានោះដែរ​ក៏មានសមាជិកគណៈរដ្ឋមន្ត្រី ៤រូប ឆ្លងកូវីដ​-១៩ នោះដែរ។
ការពព្យារពេលលើកនេះ បន្ទាប់ពីក្រុមអ្នកឯកទេស​បោះឆ្នោតព្រមានថា នឹងមានអ្នកឆ្លងកូវីដ-​១៩​នៅក្នុងប្រទេសបូឡាវី នឹងកើនឡើងខ្ពស់បំផុតនៅចុងខែសីហា ឬដើមខែកញ្ញាឆ្នាំ​២០២០។ ដូច្នេះ ទើបប្រទេសនេះសម្រេចពន្យារពេល ដល់ខែតុលា​។
បូឡាវីជាប្រទេសមានពលរដ្ឋ ១១,៥លាននាក់ ហើយមានអ្នកឆ្លងកូវីដ-​១៩ ជាង ៦៤ពាន់នាក់ និងស្លាប់ ២៣០០នាក់ផងដែរ៕ធី រីណា


ចែករំលែក៖