ភ្នំពេញ៖ បញ្ហាលក់ហ្គាស ជាហានិភ័យបំផុត ប្រសិនបើអ្នកធ្វើអាជីវកម្មមិនគោរពច្បាប់អនុញ្ញាត គ្មានបទដ្ឋានបច្ចេកទេស ឬខ្វះការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ អាជ្ញាធរនេះជាដើម ងាយនឹងកើតយថាហេតុណាមួយ។
មានស្ត្រីម្នាក់បានរងគ្រោះដោយសារការផ្ទុះហ្គាសបង្កជាអគ្គិភ័យ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូចពេញ បានសរសេរលើFacebook របស់ខ្លួនថា៖ ជំរាបសួរសម្តេចជាទីគោរព
នាងខ្ញុំជាសមាជិកគ្រួសារដែលរងគ្រោះថ្នាក់ និង ផលប៉ះពាល់ដោយសារការផ្ទុះធុងហ្គាសនៅ ផ្លូវត្រសក់ផ្អែមម្តុំវត្កកោះ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ កន្លងថ្មីនេះ។ ដូចសម្តេចបានជ្រាប និង ឃើញផ្ទាល់ពីកំលាំងនៃភ្លើង និង ការផ្ទុះ វាពិតជាបង្ករភាពភ័យខ្លាចដល់ប្រជាជនដែលរស់នៅជុំវិញជាខ្លាំង។ គាត់ប្រកបអាជីវកម្មនេះជាង ២០ ឆ្នាំមកហើយ ដោយគាត់មានទាំងធ្វើការផ្សារអេឡិចត្រូនិចដើម្បីផ្ចិតកំប៉ុងហ្គាសតូចៗ និង ចាស់ៗរបស់គាត់ជារឿយៗ។ ដូចតួរយ៉ាងអគ្គិភ័យលើកនេះគឺបង្ករដោយការផ្សារអេឡិចត្រូនិចនេះតែម្តង។ ជាង២០ ឆ្នាំមកនេះក្រុមគ្រួសារខ្ញុំរស់នៅដោយភាពភ័យខ្លាចរាល់ថ្ងៃ។ បន្ទាប់ពីមានបញ្ហាលើកនេះក្រុមគ្រួសារខ្ញុំរិតតែមានភាពភ័យខ្លាចលើសដើម បារម្ភមិនដឹងដោះស្រាយយ៉ាងណាប្រសិនបើគាត់នៅតែបន្តអាជីវកម្មនេះតទៅទៀត ក្រោយហេតុការណ៍លើកនេះ។ នាងខ្ញុំស្នើរសូមអោយស្ថាប័ន និង អាជ្ញារធរដែលពាក់ព័ន្ធមេត្តាអនុវត្តអោយបានតឹងរឹងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៧ ស្តីពីលក្ខខ័ណ្ឌ និង វិធានការនានា ស្តីពីការបង្ការ និង ការពន្លត់អគ្គិភ័យ ជំពូក៣ មាត្រា៩ ដែលតំរូវអោយអាជីវកម្មប្រភេទនេះត្រូវស្ថិននៅឆ្ងាយពីទីប្រជុំជនយាងតិច ១០០មែត្រ។ ខ្ញុំក៏ចូលរួមសោកស្តាយចំពោះក្រុមគ្រួសារជនរងគ្រោះ ប៉ុន្តែខ្ញុំចង់អោយស្ថាប័ន និង អាជ្ញារធរដែលពាក់ព័ន្ធមេត្តាអាណិតដល់ក្រុមគ្រួសារខ្ញុំផង ព្រោះពួកខ្ញុំក៏ជាជនរងគ្រោះដែរ។ ខ្ញុំធ្វើសំណើរនេះឡើងមិនមែនដើម្បីការពារអាយុជីវិតតែក្រុមគ្រួសាររបស់ខ្ញុំទេ គឺដើម្បីការពារក្រុមគ្រួសារគាត់ ក៏ដូចជាអ្នកជិតខាងដទៃទៀតដែរ ទោះជាកម្មករ ឬ អ្នកណា ក៏ជាជីវិតមួយដែលមានតំលៃ។ ប្រសិនបើមានពាក្យសំដីមិនសមរម្យ សូមសម្តេចមេត្តាយោគយល់ និង អនុគ្រោះ។
ដោយក្តីគោរពស្រលាញ់ពីនាងខ្ញុំ