ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចម៉ែ ព្រះរាជទាន ចំនួន ២០,០០០ ដុល្លារអាមេរិក អង្ករចំនួន ១តោន ម៉ាសចំនួន ៥០០ ដល់អង្គការ ​ (People improvement organization-PIO)

ចែករំលែក៖

ភ្នំពេញ៖ ក្រោម​ព្រះ​រាជហឫទ័យអាណិតស្រលាញ់ និងទុកដាក់ខ្ពស់អំពីសុខទុក្ខបងប្អូនប្រជានុរាស្រ្តជាកូនចៅក្រីក្រ​របស់​ព្រះអង្គ​ដែល​កំពុង​ទទួលរងនូវភាពខ្វះ​ខាត​ ហេីយ​កំពុង​ស្នើសុំ​ជំនួយ​ពី​សប្បុរស​ជន​ដេីម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​អង្គការ​ផងនោះ សម្តេច​ព្រះ​មហាក្សត្រី​ នរោត្ដម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២០,០០០ ដុល្លារអាមេរិក អង្ករចំនួន ១តោន ម៉ាសចំនួន ៥០០ ជូនដល់លោកស្រី​ នួន​ ភីមាន​ ស្ថាបនិក​អង្គការ​លេីក​ស្ទួយប្រជា​ពលរដ្ឋ​ ស្ទឹងមានជ័យ​ (People improvement organization-PIO) ។

ព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម នេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចូលរួមចំណែក និងបម្រើជាឧត្តមប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌របស់អង្គការ ៕ដោយ៖សិលា


ចែករំលែក៖