ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់មិនដឹងមានវិបត្តិអ្វីទេបានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់មិនដឹងជាមានវិបត្តិអ្វីនោះទេ បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែសំណាងល្អត្រូវបានប្រជាពលរដ្ឋឃើញក៏ចេញទូកទៅជួយទាន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៦ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ន.ស អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីបុរសជាអ្នកនេសាទនៅគោលដៅខាងក្រោមស្ពានជ្រោយចង្វា បានប្រាប់ឲ្យដឹងថា ខណ:ដែលរូបគាត់ បានចុះទៅបាចស្រូវឱ្យទារបស់គាត់ស៊ី នៅនឹងមាត់ច្រាំងទន្លេ ក៏ប្រទះភ្នែកឃើញនារីរងគ្រោះបានដើរចុះឡើងៗនៅលើស្ពានជ្រោយចង្វា ហើយភ្លាមៗនោះ ស្រាប់តែនារីរូបនេះបានលោតពីលើស្ពានចូលក្នុងទឹកទន្លេ។ពេលនោះគាត់ក៏បានចេញទូកទៅសង្គ្រោះភ្លាមៗដោយបានស្រង់នារីរងគ្រោះ មកលើគោកវិញ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានហៅរថយន្តសាមុយមកដឹកនាងទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕ជ្រោយពេជ្រ


ចែករំលែក៖