ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឱ វណ្ណឌីន៖ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីនបានព្រមានថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យេីងមិនអាចមេីលរំលងបានឡេីយ​។ ដូច្នេះហេីយ​ បានជាក្រសួងសុខាភិបាល​ តែងតែអំពាវនាវហេីយអំពាវនាវទៀត​ ឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ លោកស្រី បានបញ្ជាក់ថា ថ្ងៃនេះ​ ថ្វីត្បិតតែការរកឃេីញអ្នកវិជ្ជមាន​វីរុសកូវីដ-១៩​ ចំនួន​ ២៣នាក់​ ទៀត​ ជាករណីនាំចូលក៏ពិតមែន​ តែវាជាចំនួនច្រេីនណាស់​ ដែលយេីងមិនអាចដឹងបានថា តេីបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ? ដូច្នេះ​ សូមអ្នកដេីរកំសាន្ត​ទាំងអស់​ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ដែលអាចកេីតមានគ្រប់ពេលវេលា​ គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែងទាំងអស់។ សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩​ នេះឲ្យសោះ។
លោកស្រី សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ ចៀសផុតការចម្លងវីរុសដ៏កាចសាហាវមកបុគ្គល​ មកក្រុមគ្រួសារ​ និងចៀសផុតពីការចម្លងចូលសហគមន៌ជាបន្តទៀត។
សូមរីករាយថ្ងៃចុងសប្តាហ៌ទាំងអស់គ្នា​ និងសូមអរគុណ៕

ដោយ៖សិលា


ចែករំលែក៖